ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អាជ្ញាធរឃុំរាបធ្វើផ្លូវលំ១ខ្សែប្រវែង១៦០០ម៉ែត្រ ទទឹង៤ម៉ែត្រ តាមការស្នើសុំរបស់សហគមន៍ថែទាំផ្លូវជាង២០០គ្រួសារចំណាយថវិកអស់ជាង៩លានរៀល

(ខេត្តព្រៃវែង) ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ធក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល អាជ្ញាធរឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានធ្វើផ្លូវលំថ្មី១ខ្សែ តាមការស្នើសុំរបស់ប្រជាសហគមន៍ថែទាំផ្លូវ។ តំណាងប្រជាសហគមន៍ថែទាំផ្លូវជាង២០០នាក់ បានសម្តែងមតិលើកឡើងទាំងទឹកចិត្តសប្បាយរីករាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ពួកគាត់ជាប្រជាសហគមន៍ ក៍ដូចជាប្រជាពលរដ្ធជាច្រើនរស់នៅក្នុងភូមិពារាំង ឃុំរាបនេះ កាលពីមុនគឺជួបការលំបាកខ្លាំងណាស់ គ្មានផ្លូវធ្វើដំណើរ និងដឹកជញ្ជូនកសិផលនោះទេ ហើយពេលដល់រដូវប្រមូលផលស្រូវឬឈូក១ឆ្នាំៗត្រូវដឹកតាមគោយន្តវាងតាមផ្លូវឆ្ងាយកាត់ឆ្លងភូមិ ឆ្លងឃុំ ចំណាយពេលវេលាយូ ហើយខាតប្រយោជន៍អស់ប្រេងសាំងច្រើន ជាពិសេសអាចប្រឈមនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៨ដោយយថាហេតុទៀតផង។ហេតុដូចនេះហើយទើបពួកគាត់នាំគ្នាផ្តិតមេដៃស្នើសុំអាជ្ញាធរឃុំជួយសម្រូបសម្រួលបើកផ្លូវលំ១ខ្សែចាប់ពីភូមិពារាំងមកដល់មាត់បឹងរលាងនេះចាប់តាំងពីឆ្នាំ២០១៧(តាំងពីមេឃុំមុន)មកម្លេះ តែទើបលោក ផន ផល ឡើងកាន់តំណែងមេឃុំក្នុងឆ្នាំ២០១៩គឺលោកជួយសម្រួលតាមតម្រូវការរបស់ប្រជាពលរដ្ធធ្វើអោយភ្លាម។ហើយលោកមេឃុំថ្មីនេះតែងតែឆ្លើយតបជួយដោះស្រាយនូវរាល់បញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ធបានទាន់ពេលវេលា។ជាក់ស្តែងដូចជាផ្លូវលំថ្មី១ខ្សែនេះ ពួកគាត់ទាំងអស់គ្នាសប្បាយចិត្តណាស់ ដោយទទួលបានលំថ្មីកាត់ត្រង់ចំភូមិរហូតទៅដល់ដីស្រែមាត់បឹង ដែលពួកគាតមិនធ្លាប់មានពីមុនមក។ឥឡូវងាយស្រួលណាស់សម្រាប់ការដឹកជញ្ជូនកសិផលបានលឿនឆាប់ដល់ផ្ទះ លែងចំណាយពេលវេលាយូរ និងការព្រួយបារម្ភបញ្ហាកើតមានករណីគ្រោះថ្នាក់ចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៨ដូចមុនទៀតហើយ។សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ធានដែលបានយកចិត្តទុកដាក់បំរើប្រជាពលរដ្ធ…………..សម្លេងពលរដ្ធ។ លោក ផន ផល មេឃុំរាប បានអោយដឹង ខណ:ដែលរូបលោក ដឹកនាំក្រុមប្រឹក្សាឃុំ កម្លាំងនគរបាល កម្លាំងប្រជាការពារភូមិ និងតំណាងសហគមន៍ ចុះទៅពិនិត្យមើលផ្លូវ កាលពីថ្ងៃទី៣០ ខែកក្កដា ថា ការបើកផ្លូវលំថ្មី១ខ្សែ ចាប់ពីភូមិព្រៃខ្លា ភូមិកំពង់ឬស្សី រហូតដល់មាត់បឹងរលាង មានទទឹង៤ម៉ែត្រ បណ្តោយ១៦០០ម៉ែត្រ ក្រាលដីលាយខ្សាច់សនេះ គឺជាការផ្តួចផ្តើមរបស់សហគមន៍ថែទាំផ្លូវតាមសំណើរស្នើសុំរបស់ពួកគាត់ប្រហែលជាង២០០គ្រួសារ ដោយការលំបាកធ្វើដំណើរដឹកជញ្ជូនកសិផល។លោកមេឃុំបញ្ជាក់បន្ថែមថា ការសិក្សាបើកផ្លូវលំថ្មី១ខ្សែនេះត្រូវចំណាយពេល២ឆ្នាំពី(២០១៧-២០១៩)ទើបបានធ្វើ ដោយសារផ្លូវនេះមិនមែនលំនាំផ្លូវចាស់នោះទេ គឺបើកថ្មីសុទ្ទសាធ ត្រូវចំណាយពេលវេលាសម្របសម្រួលដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ធទៅតាមហាងឆេងដីដែលគាត់ទទួលយកបាន។ហើយផ្លូវនេះចំណាយថវិកាអស់ចំនួន៩៥ ០០០០០រៀល(ប្រាំបួនលានហាសិបមុឺនរៀល)ដែលជាថវិកាចូលរួមពីទឹកចិត្តសប្បុរសធ៌ម និងថវិការបស់ខ្លួនលោកផ្ទាល់។លោកមេឃុំបន្តទៀតថា ក្នុងនាមអាជ្ញាធរការផ្តួចផ្តើមសាងសង់ផ្លូវរួចរាល់ហើយ អញ្ចឹងថ្ងៃនេះសម្រេចប្រគល់ជូនសហគមន៍ និងបងប្អូនប្រជាពលរដ្ធ ចូលរួមជួយថែរក្សាផ្លូវនេះជាប្រយោជន៍សាធារណ:រួមទាំងអស់គ្នាអោយបានយូរអង្វែងត ព្រោះផ្លូវនេះមានសារ:សំខាន់សម្រាប់បងប្អូនប្រកបមុខរបរចិញ្ចឹមជីវិតតកូនតចៅ………………….សម្លេងមេឃុំ៕ ដោយ លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com