ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមក្មេងដែលបានបំពេញមុខមាត់ឪពុកម្តាយក្នុងសង្គមត្រូវសមត្ថកិច្ចស្រុកគាស់ក្រឡឃាត់ខ្លួនអប់រំនិងធ្វើកិច្ចសន្សាបញ្ឈប់សកម្មភាព

ខេត្តបាត់ដំបង÷ក្រុមក្មេងស្ទាវបង្ហោះម៉ូតូអាណាធិបតេយ្យបង្កការភ័យខ្លាចដល់អ្នកដ៏ទៃដែលគេស្គាល់ថាជាក្រុមបង្ហោះម៉ូតូប្រចាំស្រុកសង្កែបែជានាំគ្នាទៅបង្កនៅស្រុកគាស់ក្រឡត្រូវសមត្ថកិច្ចស្ទាក់ឃាត់ខ្លួនបាន០៨នាក់ជាមួយនិងម៉ូតូ៥គ្រឿងតាមសេចក្តីរាយការរបស់ពលរដ្ឋ។សមត្ថកិច្ចបានអោយដឹងថាការបង្ក្រាបក្រុមបង្ហោះម៉ូតូអាណាធិបតេយ្យនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១៤:២០នាទីរសៀលដោយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតី។ដោយសមត្ថកិច្ចចោទប្រកាន់ក្រុមនេះថាបានបង្កអុកឡុកអាណាធិបតេយ្យជិះម៉ូតូបង្ហោះនៅលើដងផ្លូវសាធារណ:ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទើបសមត្ថកិច្ចស្ទាក់ឃាត់ខ្លួននៅចំណុចមុខវត្តសំរោងស្ថិតនៅភូមិសំរោងឃុំធិបតីស្រុកគាស់ក្រឡខេត្តបាត់ដំបង។
សមត្ថកិច្ចអោយដឹងបន្តថាកិច្ចប្រតិបត្តិការបង្ក្រាបក្រុមខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស០៨នាក់ជាមួយនិងម៉ូតូ០៥គ្រឿងដែលពួកគេប្រើប្រាស់ក្នុងការបង្ហោះ។អ្នកទាំង០៨នាក់ដែលត្រូវឃាត់ខ្លួនរួមមាន:១/ឈ្មោះវិន.ធារិនភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។២/ឈ្មោះរឿន.ចំណានភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។៣/ឈ្មោះឆាន់.វណ្ណនេតភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិកាច់រទេះឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។៤/ឈ្មោះសែន.សត្យាភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។៥/ឈ្មោះភាព.សុវណ្ណភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។៦/ឈ្មោះញឿង.រ៉ាវីភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។៧/ឈ្មោះអ៊ុន.ករុណាភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។៨/ឈ្មោះថូ.ឧត្តមភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។
ក្រោយសមត្ថកិច្ចបានអប់រំអ្នកទាំង០៨នាក់ក៏សមត្ថកិច្ចបង្គាប់អោយធ្វើកិច្ចសន្យាផងដែរចៀសវាងប្រព្រឹត្តទៅថ្ងៃក្រោយដែលបង្កការភ័យខ្លាចដល់អ្នកដ៏ទៃនិងបានប្រគល់អោយអាណាព្យាបាលយកទៅអប់រំបន្តនៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com