ខេត្តរតនគិរី..ជនដៃដល់ម្នាក់និងអ្នករួមគំនិតម្នាក់បានរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពសម្លាប់មនុស្សរហូតដល់ពីរនាក់ព្រមគ្នាបានសម្រេចកាលពីយប់ថ្ងៃទី23ខែកក្កដាឆ្នាំ2020កន្លងទៅនោះនៅក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ត្រង់ចំណុចការដ្ឋានទី2 ស្ថិតក្នុងភូមិស្រែពកធំ ឃុំសេរីមង្គលស្រុកកូនមុំរបស់ខេត្តរតនគិរី ។ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងជំនាញព្រហ្មទ័ណ្ឌខេត្តក្រចេះ និង កម្លាំងជំនាញព្រហ្មទ័ណ្ឌខេត្តត្បូងឃ្មុំ បំបែកសំណុំរឿងបានជោគជ័យក្នុងរយះពេលតែជាងដប់ថ្ងៃប៉ុណ្ណោះ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយកសន្តិបណ្ឌិត
.នេត សាវឿន អគ្គស្នងការនគរបាលជាតិ
.ឯកឧត្តមនាយឧត្តមសេនីយ៍ឯក អ៊ិនបូរ៉ា. អគ្គស្នងការរងទទួលផែន។
.ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ង៉េងជួ
ប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ បានចង្អុលបង្ហាញឱ្យកម្លាំងជំនាញបើកការសុើបអង្កេតស្រាវជ្រាវក្រោយពីកើតហេតុភ្លាមៗ។ ដែលទទួលបានជាលទ្ធផល
នៅថ្ងៃទី02ខែសីហាឆ្នាំ2020 កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌបានសហការជាមួយ.
.កម្លាំងនគរបាលព្រហ្មទ័ណ្ឌខេត្តរតនគិរី
.កម្លាំងនគរបាលព្រហ្មទ័ណ្ឌខេត្តក្រចេះ
.កម្លាំងនគរបាលព្រហ្មទ័ណ្ឌខេត្តត្បូងឃ្មុំ
ក្របួចចាប់បានជនសង្ស័យម្នាក់ភ្លាមៗដែលជាមុខសញ្ញាទីមួយ ឈ្មោះ.សេតលីភេទប្រុស អាយុ31ឆ្នាំជនជាតិខ្មែរឥស្លាមមានមុខរបរមិនពិតប្រាកដ។
នៅត្រង់ចំណុចជាំភឹង ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូងរបស់ខេត្តក្រចេះ។ក្រោយទទួលចម្លើយសារភាពពីជនសង្ស័យទីមួយថា អំពើឃាតកម្មទាំងពីរករណីខាងលើនោះគឺមានគ្នាពីរនាក់ ដែលម្នាក់ទៀតគឺជាប្អូនថ្លៃឈ្មោះ លីគ្រីវ៉ាន់។ ដោយមូលហេតុឈានទៅសម្លាប់បុរសទាំងពីរខាងលើនេះគឺផ្តើមចេញពីការប្រច័ណ្ឌ ដោយឈ្មោះគឹមសារឿនជាសាហាយស្មន់ជាមួយប្រពន្ធខ្លួនឃើញផ្ទាល់និងភ្នែក ទើបខ្លួនទ្រាំនិងការឈឺចាប់ពុំបានមានគំនុំរហូតមក។
ក្រោយស្តាប់ឮព្រិត្តិការណ៍ពីចម្លើយសារភាពរួចមក កម្លាំងសមត្ថកិច្ចក៍បន្តទៅចាប់ឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាទីពីរ ម្នាក់ទៀតនៅថ្ងៃទី03ខែសីហាឆ្នាំ2020 នៅត្រង់ចំណុចផ្ទះគំរូ ស្ថិតនៅ ភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដែលជនសង្ស័យទី2 ឈ្មោះ លី គ្រីវ៉ាន់ ភេទប្រុស អាយុ 35ឆ្នាំជនជាតិខ្មែរឥស្លាមមានមុខរបរមិនពិតប្រាកដ។
គួររំលឹកថា: កាលពីថ្ងៃទី23ខែកក្កដាឆ្នាំ2020 កន្លងទៅនោះមានករណីឃាតកម្ម កើតឡើងនៅក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយចំការចេកការដ្ឋានទី2 ស្ថិតក្នុងភូមិស្រែពកធំឃុំសេរីមង្គលស្រុកកូនមុំខេត្តរតនគិរី។ ដោយគេប្រទះឃើញសាកសពបុរសម្នាក់ត្រូវគេចាកសម្លាប់កប់ស្លឹកចេក។ ក្រោយពីសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទ័ណ្ឌខេត្តសហការនិងកម្លាំងសមត្ថកិច្ចជំនាញនៃអធិការស្រុកកូនមុំចុះដល់កន្លែងកើតហេតុបានធ្វើកុសលវិច្ច័យសព បានដឹងសាវតាបុរសដែលត្រូវគេសម្លាប់នោះមានឈ្មោះគឹមសា រឿន (ហៅតុង )ភេទប្រុស អាយុ26ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានស្លាកស្នាមកាំបិតចុងស្រួចអាឆ្វៀលកឆូតមុខ ចាក់ពោះ ដែលនៅកន្លែងកន្លែងកើតហេតុបន្សល់ទុកវត្ថុតាង កូនកាំបិតចិតបន្លែមុចស្រួចចំនួន1និងដំបងឈើ ប្រឡាក់ឈាម ស្បែកជើងមួយគូរ។
.រហូតដល់ថ្ងៃទី26ខែកក្កដាឆ្នាំ2020 ប្រជាពលរដ្ឋក៍ប្រទះឃើញសាកសពបុរសម្នាក់ទៀតត្រូវឃាតករសម្លាប់ហើយយកផ្លុងចោលនៅគម្ពោធស្បូវគំម្លាតពីសាកសពបុរសទីមួយចំងាយប្រមាណជាង200ម៉ែត្រប៉ុណ្ណោះ ក្រោយពីសមត្ថកិច្ចចុះធ្វើកំណត់ហេតុនិងកុសលវិច្ច័យ ទើបដឹងថា ជនរងគ្រោះទីពីរនេះមានឈ្មោះ បាក់ ណាន ភេទប្រុស អាយុ24ឆ្នាំជនជាតិខ្មែរមុខរបរកម្មករចំការចេក សាក់សពរលះរលួយដង្កូវរុកមើលសឹងពុំស្គាល់ ស្នាមកាំបិតអាឆ្វៀលកនិងចាក់ពោះជាច្រើនកន្លែង។
នៅថ្ងៃទី05ខែសីហាឆ្នាំ2020នេះជនសង្ស័យទាំងពីរនាក់បងថ្លៃប្អូនថ្លៃជាជនជាតិខ្មែរឥស្លាមសមត្ថកិច្ចជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានបំពេញសំណុំបែបបទបញ្ជូនទៅអយ្យការអមសាលាតំបូងខេត្តបន្តនិតិវិធីច្បាប់៕
រាយការណ៍ពីមុខសាលាតំបូងខេត្តរតនគិរីខ្ញុំបាទ លី វណ្ណះ Pntvទូរទស្សន៍ព្រះនរាយណ៍