ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០២០នេះក្រោយបញ្ចប់ការចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអននៅក្រុងបាត់ដំបងលោកលឹម.គានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានបន្តដំណើរចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីមួយកន្លែងទៀតដែលមានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគីរីខេត្តបាត់ដំបងចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីក្រុងបាត់ដំបងជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ។ដែលគម្រោងនេះត្រូវបានធ្វើការសាងសង់ចាប់តាំងពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨កន្លងមកហើយគ្រោងនឹងបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០២៣ខាងមុខនេះ។បើមើលតាមទំហំនៃការសាងសង់នេះគិតមកដល់បច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសថាសម្រេចបានប្រមាណ២៦%។ហើយទំនប់ដូនទ្រីនេះអាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន៣៣.០០០ហិកតានិងផ្ទៃដីស្រូវប្រាំងបានចំនួន៤.៥០០ហិកតាផងដែរ។
ក្រសួងធនធានទឹកបានបញ្ជាក់ថាក្រៅពីនេះក៏មានការសាងសង់ហេដ្ឋារច្ឆនាសម្ព័ន្ធជាច្រើនផ្សេងទៀតផងដែរមានដូចជាទំនប់មេជាប្រភេទទំនប់ស្នូលដីថ្មបំពេញEarthCoreRokfillDam(ECRD)ដែលមានទំហំខ្នងលើទទឹង០៨ម៉ែត្រកម្ពស់ខ្ពស់បំផុតប្រមាណ៤៧ម៉ែត្រនិងមានប្រវែងសរុប៦៥៤ម៉ែត្ររួមនិងសំណង់បង្ហៀរ(Spillways)ធ្វើពីបេតុងស្ថិតនៅខាងឆ្វេងទំនប់មេមានប្រវែងសរុប៤១៤ម៉ែត្រផងដែរដោយតាមរយ:ទំនប់បង្ហៀរនេះអាចដោះទឹកបាន៨៥០ម៉ែត្រគីប/វិនាទីរួមនឹងហេដ្ឋារច្ឆនាសម្ព័ន្ធជាច្រើនទៀតដោយអនុវត្តន៍តាមគម្រោងទាំងមូលទៅតាមស្តង់ដាបច្ចេកទេសផងដែរ។
ក្នុងឱកាសអញ្ជើញពិនិត្យគម្រោងនេះលោករដ្ឋមន្ត្រីបានបញ្ជាក់ថា:គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីគឺជាប្រព័ន្ធធារាសាស្រ្តថ្មីមួយជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាដែលសំណង់នេះជាប្រភេទទំនប់ធំដែលការសាងសង់តម្រូវឲ្យប្រើប្រាស់វិធីសាស្រ្តថ្មីដែលជាការអនុវត្តន៍ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាដូចជាសកម្មភាពការជីករូងក្នុងភ្នំការជីកថ្មក្នុងលក្ខខ័ណ្ឌភូគ្គពសាស្រ្តមិនអនុគ្រោះនិងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។លោករដ្ឋមន្រ្តីបានបន្តទៀតថាគម្រោងដែលកំពុងអភិវឌ្ឍន៍សាងសង់នេះមិនត្រឹមតែផ្តល់ទឹកសម្រាប់បង្កើនផលិតផលកសិកម្មទាំងនៅរដូវវស្សានិងនៅរដូវប្រាំងប៉ុណ្ណោះទេថែមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាតនិងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួនផងដែរនៅផ្នែកខាងក្រោម។
ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍គម្រោងខាងលើនេះប្រជាពលរដ្ឋនៅក្នុងស្រុករុក្ខគីរីក៏ដូចជាប្រជពលរដ្ឋនៅតាមបណ្តាស្រុកជាប់ព្រំប្រទល់ស្រុករុក្ខគីរីសម្តែងការរីករាយនិងសាទ័រយ៉ាងខ្លាំងខណះដែលដង្ហើមសេដ្ឋកិច្ចរបស់ពួកគាត់ត្រូវបានអភិវឌ្ឍន៍ឡើងតាមរយ:ការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន.សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕សៅ សារិទ្ធ