ខេត្តបាត់ដំបង÷កន្លងទៅថ្មីៗនេះក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិននិងរដ្ឋបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំរួមគ្នាមួយដើម្បីពិភាគ្សាទៅលើផលប៉ះពាល់គម្រោងសាងសង់ផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ខេត្តសៀមរាបដែលត្រូវប្រើប្រាស់ថវិការជិត៣០០លានដុល្លាអាមេរិក។ក្នុងកិច្ចពិភាក្សាវាយតម្លៃផលប៉ះពាល់គម្រោងខាងលើតំណាងក្រុមហ៊ុន(china.road.andbridgecorporation)បានលើកឡើងថា÷គម្រោងសាងសង់ផ្លូវជាតិជាសមិទ្ធិផលថ្មីនេះមានប្រវែងជាង៧២គីឡូម៉ែត្រដោយតភ្ជាប់ពីស្រុកថ្មគោលខេត្តបាត់ដំបងពីចំណុចផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ចំណុចបញ្ចប់ផ្លូវជាតិលេខ៦ក្នុងស្រុកពួកក្នុងខេត្តសៀមរាបដោយឆ្លងកាត់តាមខេត្តចំនួន៣ក្នុងនោះមានខេត្តបាត់ដំបងបន្ទាយមានជ័យនិងខេត្តសៀមរាប។
តំណាងក្រុមហ៊ុនបញ្ជាក់បន្តថាកំណាត់ផ្លូវនេះកន្លែងខ្លះមានទទឹង១១ម៉ែត្រនិងទទឹង២៥ម៉ែត្រផ្ទៃដីប៉ះពាល់ត្រូវគណនាសរុបចំនួន២៥ម៉ែត្រសងខាងផ្លូវនៃចំណុចអ័ក្សផ្លូវក្នុងរង្វង់៥០ម៉ែត្រ។មន្រី្តជំនាញដដែលបានបង្ហាញឲ្យដឹងបន្តថា÷ចំពោះគ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងគម្រោងនេះនឹងត្រូវធ្វើអត្តសញ្ញាណកម្មដោយគណៈកម្មាធិការដោះស្រាយហេតុប៉ះពាល់អន្តរក្រសួង(IRC)ចំណែកគម្រោងសាងសង់មានរយៈពេល៤០ខែចំណាយទុនជាង២៨៨លានដុល្លាសហរដ្ឋអាមេរិកជាហិរិញ្ញប្បទានសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាមានិតចិន។
លោកមូល.ធននាយករដ្ឋបាលសាលាខេត្តបាត់ដំបងបានអះអាងនិងឯកភាព១០០%សម្រាប់ដំណើរការនៃការសាងសង់នេះ លោកក៏បានជម្រុញដល់មន្ត្រីរដ្ឋបាលជលផលបង្កើនការទប់ស្កាត់ការកាប់ទន្ទ្រានព្រៃលិចទឹកឲ្យបានល្អជៀសវាងការដោះស្រាយផលប៉ះពាល់មានទំហំកាន់តែធំធ្វើអោយរាំងស្ទះក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕សៅ សារិទ្ធ