ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើមានហេតុផលអ្វីនៅពីក្រោយព្រឹត្តិការណ៍ជិះកង់ទើបរដ្ឋបាលខេត្តបាត់ដំបងត្រូវបានប្រព្រឹត្តឡើងសាជាថ្មីម្តងទៀតសម្រាប់ឆ្នាំ២០២០នេះ?

ខេត្តបាត់ដំបង÷កាលពីចុងសប្តាហ៍ក្នុងទៅថ្មីៗនេះរដ្ឋបាលខេត្តបាត់ដំបងបានបង្កើតព្រឹត្តិការណ៍ជិះកង់ជាលើកទី២ក្នុងឆ្នាំ២០២០នេះដោយមានការចូលរួមពីមន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើនដើម្បីលើកកម្ពស់ក្នុងការផ្សព្វផ្សាយក៏ដូចជាបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនក្នុងខេត្តផងដែរក្នុងចម្ងាយផ្លូវទៅមកជាង៦០គីឡូម៉ែត្រដោយផ្តើមពីក្រុងបាត់ដំបងឆ្ពោះទៅចំណុចទំនប់ស្ទាក់ទឹកកង្ហតក្នុងស្រុកបាណន់។លោកងួន.រតន:ថាព្រឹត្តិការណ៍នេះក៏ជាការត្រៀមខ្លួនជាស្រេចដើម្បីទទួលនូវភ្ញៀវទេសចរណ៍រជាតិឲ្យមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបងនៅថ្ងៃឈប់សម្រាកនាពាក់កណ្ដាលខែសីហាឆ្នាំ២០២០ខាងមុខនេះដែលជាថ្ងៃរាជរដ្ឋាភិបាលបានសងនូវថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរកន្លងទៅរយៈពេល០៥ថ្ងៃ។
លោកងួន.រតនៈអភិបាលខេត្តបាត់ដំបងបានបន្តថា៖ប្រសិនបើអាចធ្វើទៅបានខណៈដែលបងប្អូនមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋក្នុងទីប្រជុំជនខេត្តបាត់ដំបងជ្រើសយកនូវការជិះកង់ដើម្បីធ្វើជាមធ្យោបាយផ្សេងៗទៅមកនៅក្នុងក្រុងឬក៏ទៅកាន់ទីកន្លែងធ្វើការជិតៗវាក៏ជាការល្អម្យ៉ាងដែរនូវក្នុងការរួមចំណែកដើម្បីជួយកាត់បន្ថយពីការកកស្ទះចរាចរណ៍និងអាចជួយទប់ស្កាត់ពីការបំពុលផ្សែងដល់បរិស្ថាននៅក្នុងទីក្រុងជាពិសេសកាត់បន្ថយថវិកាដែលបានចំណាយលើសាំងបានមួយផ្នែករួមនិងសុខភាពល្អផងដែរ។
លោកបន្តថា:ការជិះកង់មិត្តភាពនេះមិនត្រឹមតែធ្វើនៅថ្នាក់ខេត្តប៉ុណ្ណោះទេគឺពេលខ្លះយើងបានបង្កើតនូវព្រឹត្តិការណ៍ការជិះកង់នេះដោយធ្វើរួមគ្នាជាមួយខេត្តជិតខាងនៃប្រទេសថៃជាច្រើនលើកផងដែរ។គួរបញ្ជាក់ផងដែរថា៖ខេត្តបាត់ដំបងមានតំបន់ទេសចរណ៍សរុបជាង៥០កន្លែងក្នុងនោះរួមមាន៖តំបន់រមណីយដ្ឋានបែបប្រវត្តិសាស្ត្រ,រមណីយដ្ឋានវប្បធម៌និងធម្មជាតិ,សំណង់ស្ថាបត្យកម្ម,ផ្ទះបុរាណសម័យអាណានិគមបារាំង,រមណីយដ្ឋានធម្មជាតិកែច្នៃ,សហគមន៍ទេសចរណ៍,តំបន់ទេសចរណ៍បែបសិប្បនិម្មិតរួមនិងតំបន់ទេសចរណ៍ជ្រោះជ្រងជ្រលងដងអូរជាច្រើនកន្លែងទៀតដែលជាទីកន្លែងផ្តល់ឱកាសដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមួយចំនួនដែលនិយមជិះកង់ទស្សនាកម្សាន្តនិងអាចបោះតង់ស្នាក់នៅទីនោះបានដោយសុត្តិភាពហើយក្រៅពីនេះខេត្តបាត់ដំបងក៏មានតំបន់បន្ទាយសត្វស្លាបនៅតំបន់ទន្លេសាបផងដែរ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com