ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ផ្លូវកៅស៊ូជាច្រើនម៉ែត្តត្រូបាក់ស្រុតធ្វើអោយអាជ្ញាធរបង្ខំចិត្តឲ្យពលរដ្ឋថយដីរបងដីរបសពួកគាត់ធ្វើជាផ្លូវវាងខណះច្រាំងស្ទឹងដងស្ទឹងសង្កែបាក់ស្រុតខ្លាំង

ខេត្តបាត់ដំបង÷ច្រាំងដងស្ទឹងសង្កែត្រូវបានបាក់ស្រុតជាបន្តបន្ទាប់ខណះមានភ្លៀងធ្លាក់ផ្ទួតៗបានបង្កអោយមានផលប៉ះពាល់ដល់ផ្លូវក្រាលកៅស៊ូ១ខ្សែរ៉បមាត់ស្ទឹកបាក់ស្រុតយ៉ាងធ្ងន់ធ្ងរដែលមិនអាចធ្វើដណើរបាន។លោកវ៉ាង.សុភីមេភូមិកំពង់សំបួរបានប្រាប់ឲ្យដឹងនៅថ្ងៃទី១១ខែសីហាឆ្នាំ២០២០នេះថា÷ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ពិសេសកាលពីពេលថ្មីៗកន្លងនេះបានបណ្តាលឲ្យផ្លូវក្រាលកៅស៊ូជាច្រើនម៉ែត្រនិងច្រើនកន្លែងឋិតនៅក្នុងភូមិកំពង់សំបូរឃុំសំរោងក្នុងស្រុកឯកភ្នំរងការបាក់ស្រុតយ៉ាងដំណំធ្វើឲ្យអាជ្ញាធរមូលដ្ឋានស្នើសុំឲ្យប្រជាពលរដ្ឋថយរបងបង្ខិតចូលក្នុងដើម្បីរៀបចំជាផ្លូវថ្នល់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរជាបណ្តោះអាសន្នសិនដើម្បីរងចាំការជួសជុលជាក្រោយ។
លោកមេភូមិខាងលើបានបន្តថា÷ចំពោះមុខមន្ត្រីឃុំស្រុកក៏បានបង្កើនការរៀបចំដាក់ស្លាកសញ្ញាឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់និងដាក់បម្រាមហាមមិនឲ្យរថយន្តធុនធំឆ្លងកាត់ទៅមកផងដែរ។ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រង់ចំណុចផ្លូវរងការបាក់ស្រុតក្នុងភូមិកំពង់សំបួរឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់់ដំបងបានទទូចសុំឲ្យអាជ្ញាធរជួយរៀបចំជួសជុលឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ជៀសវាងមានបញ្ហាគ្រោះថ្នាក់ដល់កូនចៅឬអ្នកធ្វើដំណើរឆ្លងកាត់ដ៏ទៃទៀតជាពិសេសវាកាន់តែបាក់ស្រុតដីផ្លូវថ្នល់កាន់តែធំទៅៗនិងឈានដល់មានការប៉ះពាល់ដល់លំនៅស្ថានរបស់ពួកគាត់ដែលរស់នៅជាប់មាត់ច្រាំងស្ទឹងសង្កែបើសិនជាគ្មាការទប់ស្កាត់ទាន់ពេល។
ក្រៅពីនេះដីច្រាំងស្ទឹងសង្កែត្រើយខាងកើតបច្ចុប្បន្នក៏ត្រូវបានរងការបាក់ស្រុតយ៉ាងដំណំជាច្រើនកន្លែងផងដែរចាប់ពីចំណុចភូមិសូភីឃុំនរាស្រុកសង្កែរហូតដល់ភូមិកំពង់សំបួរឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com