ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

នៅសុខៗ ថ្មភ្នំដែលមានទំហំធំមានទម្ងន់រាប់តោន១ដុំបានរបេះធ្លាក់ពីជិតកំពូលភ្នំព្រឹកចូលក្នុងបរិវេណវត្តរតន:ភ្នំព្រឹកជាលើកទី២

បាត់ដំបង÷ហេតុការដ៏ចម្លែកមួយបានកើតឡើងបង្កអោយមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃក្នុងវត្តក៏ដូចជាប្រជាពលរដ្ឋនិងអាជ្ញាធរខណះមានដុំថ្មដែលមានទំហំធំទម្ងន់រាប់តោនបានរមៀលធ្លាក់ពីលើជិតកំពូលភ្នំបានធ្លាក់ចូលក្នុងបរិវេណវត្ត(រតន:ភ្នំព្រឹក)ដែលគេសម្គាល់ឃើញថាហេតុការនេះមានប្រវត្តជាលើកទី២ហើយ។ដែលក្នុងហេតុការនេះធ្វើអោយអាជ្ញាធរស្រុកចេញសេចក្តីជូនដំណឹងបន្ទាន់មួយដល់ព្រះសង្ឃក្នុងវត្តនិងសាធារណ:ជនអោយមានការប្រុងប្រយ័ត្ន។បន្ទាប់ពីអាជ្ញាធរនិងសមត្ថកិច្ចបានចុះពិនិត្យកាលពីពេលថ្មីៗកន្លងមកនេះនៅលើទីតាំងធ្លាក់ដុំថ្មភ្នំចូលក្នុងបរិវេណវត្តរតន:ភ្នំព្រឹករដ្ឋបាលស្រុកភ្នំព្រឹកបានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយអំពាវនាវជូនដល់ព្រះសង្ឃពុទ្ធបរិស័ទក៏ដូចជាភ្ញៀវទេសចរណ៍ទាំងឡាយត្រូវចូលរួមបង្កើនការការពារសុវត្ថិភាពពិសេសក្នុងឱកាសប្រារព្វពិធីបុណ្យទានឬចូលទស្សនាកម្សាន្តផ្សេងៗដោយហេតុថាប្រការគ្រោះថ្នាក់អាចកើតមានឡើងដោយចៃដន្យគ្រប់ពេលវេលាមិនអាចប្រហែសបាន។

នៅក្នុងសេចក្តីអំពាវនាវបានបញ្ជាក់ថា÷អាជ្ញាធរឃុំគ្រប់ឃុំក្នុងស្រុកភ្នំព្រឹកព្រះគ្រូចៅអធិការគណកម្មាធិការវត្តរតន:ភ្នំព្រឹកពិសេសមូលដ្ឋានឃុំអូររំដួលក៏ត្រូវជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងគ្រប់រូបភាពថែមទៀតសំដៅធ្វើយ៉ាងណាបញ្ចៀសនូវប្រការគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិឬធានាដល់អាយុជីវិតរបស់ព្រះសង្ឃពុទ្ធបរិស័ទនិងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ។លោកនូវ.ឬទ្ធីអភិបាលស្តីទីស្រុកភ្នំព្រឹកបានបញ្ជាក់ដែរថា÷ហេតុការដុំថ្មភ្នំដែលបានរបេះពីជិតកំពូលនៃភ្នំព្រឹកធ្លាក់ចុះចូលក្នុងបរិវេណវត្តរតន:ភ្នំព្រឹកនេះមានប្រវត្តិធ្លាក់ម្តងតាំងពីយូរណាស់មកហើយទើបរហូតមកដល់រសៀលថ្ងៃទី០៧ខែសីហា ឆ្នាំ២០២០កន្លងមកនេះបានធ្លាក់សារជាថ្មីម្តងទៀតដែលមានទំហំធំទម្ងន់ប្រហាក់ប្រហែល០៥តោន៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com