ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ថវិកាជាសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋស្រុកថ្មគោលជាង៧លានរៀលត្រូវបានយកមកប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចូលរួមមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា

បាត់ដំបង÷កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០កន្លងទៅថ្មីៗនេះលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបានទទួលថវិការបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោលតាមរយៈលោកគឹម.វណ្ណៈអភិបាលនៃគណៈអភិបាលស្រុកថ្មគោលប្រមាណជាង៧លានរៀលដែលថវិកានេះជាការចូលរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោលដើម្បីជួយឧបត្ថមគាំទ្រដល់មន្ទីររពេទ្យគុន្ធបុប្ផាក្នុងទិសដៅជួយសង្គ្រោះដល់កុមារកម្ពុជាទូទាំងប្រទេសពីជម្ងឺផ្សេងៗ។លោកគឹម.វណ្ណៈអភិបាលស្រុកថ្មគោលបានឱ្យដឹងថា÷ថវិកាដែលនាំយកមកនាពេលនេះគឺបានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋព្រះសង្ឃនិងបងប្អូនអាជីវករលក់ដូរផ្សេងៗដែលរដ្ឋបាលស្រុកបានរៀបចំហិបមូលនិធិគុន្ធបុប្ផានៅតាមទីវត្តអារាមនិងតាមទីសាធារណៈផ្សេងៗដើម្បីចូលរួមទៅតាមសាទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋដែលមានចាប់១០០រៀលទ្បើងទៅ។

លោកបន្តថា÷ថវិកាដែលបានយកមកនាពេលនេះរួមមាន÷លុយរៀល៧.១៣២.២០០រៀល,លុយដុល្លារ១៣៨ដុល្លារនិងលុយបាតចំនួន៤៥០បាតផងដែរ។តាមរយះថវិកាសប្បុរសរបស់បងប្អូនប្រជាពលរដ្ឋនេះដែរលោកងួន.រតនៈបានថ្លែងអំណរគុណដល់រដ្ឋបាលស្រុកជាពិសេសព្រះសង្ឃអាជិវករនិងបងប្អូនប្រជាពលរដ្ឋទូទៅក្នុងស្រុកថ្មគោលដែលបានលះបង់ធនធានផ្ទាល់ខ្លួនដើម្បីចូលរួមមូលនិធិគុន្ធបុប្ផាបើទោះបីជាតិចក្តីឬច្រើនក្តីក៏បានស្តែងចេញពីទឹកចិត្តក្នុងការចូលរួមក្នុងសង្គមជាតិផងដែរ។លោកបន្តថា÷សកម្មភាពរបស់បងប្អូននេះគឺជាកាយវិការមួយដ៏ល្អនិងជាចលនាមួយដើម្បីសង្គមនិងដើម្បីគ្រួសារខ្មែរយើងទាំងគ្នាផងដែរ។
លោកបន្តថា÷ថវិកាដែលខាងរដ្ឋបាលខេត្តទទួលបាននាពេលនេះរដ្ឋបាលខេត្តនិងចាត់ចែងប្រគល់ជូនមន្ទីរគុន្ធបុប្ផានៅពេលឆាប់ៗនេះដែលជាការចូលរួមចំណែកការងារមនុស្សធម៌របស់បងប្អូនស្របតាមពាក្យស្លោកថា(គុន្ធបុប្ផាដើម្បីយើងទាំងអស់គ្នាយើងទាំងអស់គ្នាដើម្បីគុន្ធបុប្ផា)៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com