ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមការងាររាជរដ្ធាភិបាលចុះជួយមូលដ្ធានស្រុកលើកដែកប្រគល់ប្រឡាយទឹក២ខ្សែជូនប្រជាពលរដ្ធជាង៥០០គ្រួសារសម្រាប់សង្គ្រោះផលដំណាំផ្សេងៗលើផ្ទៃដីជាង២០ហិកតា..

(កណ្តាល)… ស្រុកលើកដែក គឺជាស្រុកមួយមានសក្តានុពលផ្នែកកសិកម្ម ២៧.៨៥% ប៉ុន្តែដោយសារមួយរយ:ពេលកន្លងមកអាកាសធាតុរាំងស្ងួតបណ្តាលអោយអូ ស្ទឹង ត្រពាំង ព្រែក ប្រឡាយ មួយចំនួននៅតាមតំបន់ភូមិ ឃុំ ខ្លះមានការគោករ៉ាក បង្កអោយប្រជាពលរដ្ធជួបការលំបាកខ្វះខាតទឹកស្រោចស្របផលដំណាំផ្សេងៗ។ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ធ ក្រុមការងាររាជរដ្ធាភិបាលរបស់គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកលើកដែក ដែលមានលោកជំទាវកិត្តិសង្ហ បណ្ឌិត ឃួន សុដារី ជាប្រធានបានដឹកនាំក្រុមការងារសហការជាមួយអាជ្ញាធរមូលដ្ធានធ្វើការអភិវឌ្ឍន៍ រហូតមកដល់ឆ្នាំ២០២០នេះនៅទូទាំងស្រុកលើកដែកមានការរីកចម្រើនលើគ្រប់វិស័យ នូវហេដ្ធារចនាសម័្ពន្ធ ផ្លូវជាតិ ស្ពាន ផ្លូវលំជនបទ ផ្លូវបេតុងចូលដល់ៗដីស្រែចំការ មានមន្ទីរពេទ្យ សាលារៀន វត្តអារាម ប្រឡាយទឹកខ្វាត់ខ្វែង។ជាក់ស្តែង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្ហ បណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ធសភាជាតិ ប្រធានក្រុមការងាររាជរដ្ធាភិបាលចុះជួយស្រុកលើកដែក បានដឹកនាំក្រុមការងារ និងមានការចូលរួមពីសំណាក់អស់លោក លោកស្រី អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំងសមត្ថប្រដាប់អាវុធទាំងបីអង្គភាព ក្រុមគ្រូពេទ្យ រៀបចំពិធីប្រគល់ប្រឡាយទឹកចំនួន២ខ្សែប្រវែង១៣០០ម៉ែត្រ ទទឹងមាត់លើ១០ម៉ែត្រ បាតក្រោម៧ម៉ែត្រ ជម្រៅ២.៥ម៉ែត្របន្ថែមទៀត ជូនជាកាដូរដល់បងប្អូនប្រជាពលរដ្ធរស់នៅក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ចំនួន៥៥០គ្រួសារ សម្រាប់ស្រោចស្របផលដំណាំផ្សេងៗលើផ្ទៃដីទំហំ២៦ហិកតា ដែលចំណាយអស់ថវិកាសរុបចំនួន៥៥,២០៧.៥០ដុល្លារ ដែលជាថវិការបស់លោកជំទាវកិត្តសង្ហ បណ្ឌិត ឃួន សុដារី ប្រធានគណៈពង្រឹងគណបក្សប្រជាជនចុះជួយស្រុកលើកដែក និង ឯកឧត្តម ហេង រតនា អនុប្រធាន ព្រមទាំងក្រុមការងារជាច្រើនរូបទៀតចុះជួយមូលដ្ធានស្រុកលើកដែកនេះផងដែរ។ បន្ទាប់ពីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ឡើងអានរបាយការណ៍សង្ខេបស្តីពីស្ថានភាពភូមិសាស្ត្ររួច។លោកជំទាវកិត្តិសង្ហ បណ្ឌិត ឃួន សុដារី ប្រធានក្រុមការងារ បានមានប្រសាសន៍ថា ភាពរីកចម្រើនទាំងអស់នេះកើតចេញពីប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាជនគ្រប់ទីកន្លែង បើទោះបីជាសម្តេចមិនបានចុះផ្ទាល់ក៍ដោយ ក៍សម្តេចបានចាត់អោយក្រុមការងារគណបក្សប្រជាជនកម្ពុជារបស់សម្តេចចុះជួយបងប្អូនជាប្រចាំគ្រប់តាមមូលដ្ធានដែរ។លោកជំទាវកិត្តិសង្ហ បណ្ឌិត ឃួន សុដារី ក៍បានជំរុញអោយបងប្អូនប្រជាពលរដ្ធត្រូវខិតខំបង្កបង្កើនផលដំណាំបន្តទៀតដើម្បីលើកស្ទួយសេដ្ធកិច្ចជីវភាពគ្រួសារ ខណៈដែលរលកទី២នៃជំងឺកូវីដ-១៩កំពុងរីករាលដាលនៅលើពិភពលោក យើងមិនអាចចេញទៅចំណាក់ស្រុករកការងារឆ្ងាយធ្វើបានទេ។តែសម្រាប់ប្រទេសកម្ពុជាយើងក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ប្រមុខរាជរដ្ធាភិបាលទប់ស្កាត់សភាពការណ៍បានទាន់ពេលវេលា ទើបមិនបណ្តាលអោយមានអ្នកស្លាប់ ដូចប្រទេសមានអំណាចមួយចំនួនមានមនុស្សស្លាប់រាប់មុឺននាក់ដោយសារជំងឺកូវីដ-១៩នេះ។ទោះយ៉ាងណាជំងឺនេះកាចសាហាវងាយឆ្លងលឿនណាស់ ដូច្នេះបងប្អូនត្រូវតែចូលរួមអនុវត្តអោយបានទៅតាមសេចក្តីប្រកាសរបស់រាជរដ្ធាភិបាលនិងក្រសួងសុខាភិបាល ពាក់ម៉ាស អនាម័យ លាងដៃនិងសាប៊ូឫជែលអោយបានជាប្រចាំ។ចុងបញ្ចប់លោកជំទាវ ក៍បានជូនថវិកាដល់ប្រជាពលរដ្ធ និងកងកម្លាំងដែលចូលរួមកម្មពិធីក្នុងម្នាក់២០០០០រៀលផងដែរ ហើយលោកជំទាវក៍បានដឹកនាំក្រុមការងារចុះទៅពិនិត្យមើលប្រគល់ប្រឡាយជូនបងប្អូនប្រជាពលរដ្ធប្រើប្រាស់ទៅតាមតម្រូវការ។ ក្រោយពីទទួលប្រឡាយមេទឹក២ខ្សែនេះហើយប្រជាពលរដ្ធជាច្រើនបានលើកឡើងទាំងទឹកមុខញញឹមញញ៉ែមសប្បាយចិត្តរីករាយថា ប្រឡាយនេះកើតមានឡើងតាំងពីសម័យដើមមកម្លេះ ហើយមានសារសំខាន់ណាស់សម្រាប់ពួកគាត់រស់នៅអមសងខាងប្រឡាយយកទឹកប្រើប្រាស់មុជ ដាំស្ល បូមបាញ់លាងសត្វពាហន:ចិញ្ចឹមតាមផ្ទះ ជាពិសេសស្រោចស្របដំណាំរួមមាន÷ស្រូវ ស្វាយ និងបន្លែគ្រប់មុខ។ប៉ុន្តែដោយគ្រោះរាំងស្ងួតប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រឡាយមានសភាពគោករ៉ាកទៅៗធ្វើអោយកសិករជួបការលំបាកខ្វះទឹកប្រើប្រាស់ស្រោចស្របមិនគ្រប់គ្រាន់ធ្វើអោយខាតចុងខាតដើម ព្រោះតែដំណាំមិនបានផល។ឥឡូវមានក្រុមការងាររបស់គណបក្សប្រជាជនដែលដឹកនាំដោយលោកជំទាវកិត្តិសង្ហ បណ្ឌិត ឃួន សុដារី បានជួយស្តារប្រឡាយទឹកអោយជ្រៅបែបនេះ ពួកគាត់មានទឹកស្រោចស្របដំណាំគ្រប់គ្រាន់ដូចដើមវិញហើយ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com