ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សំណង់ស្កឹមស្កៃរបស់រដ្ឋលេខា ធិការក្រសួង សាធារណ ការម្នាក់ មានតម្លៃរាប់លានដុល្លារត្រូវអាជ្ញាធរជាតិអប្សរាបញ្ជាឲ្យកម្ទេចចោល

ខេត្តសៀមរាប៖សំណង់ដ៏ធំស្កឹមស្កៃរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានរុះរើទាំងបង្ខំ តាមការកំណត់របស់អាជ្ញាធរជាតិអប្សរា។

តាមប្រភពពីខេត្តសៀមរាបបានឲ្យដឹងថា សំណង់របស់មន្ត្រីបម្រើការងារនៅក្រសួង សាធារណការ និងដឹកជញ្ជូនម្នាក់នេះបានសាងសង់នៅតំបន់ឧទ្យានអង្គរ ឥឡូវនេះត្រូវបានវាយកម្ទេចចោលវិញហើយ។

ទីតាំងសំណង់ដ៏ធំនេះត្រូវបានគេអះអាងថាបានសាងសង់ជាយូរណាស់មកហើយស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិលក្រុងសៀមរាប មានទំហំប្រមាណ ៣០ម៉ែត្រ គុណ១០០ម៉ែត្រ និងមានតម្លៃប្រមាណជាង២លានដុល្លារអាមេរិកឯណោះ។

ចំពោះដើមហេតុដែលនាំឲ្យមានសំណង់ធំនេះកើតឡើង គឺដំបូងឡើយគេបានយកឈ្មោះ អង្គភាពក្រសួងសាធារណការ និងដឹកជញ្ជូន មកសុំការសាងសង់ជារោងសម្រាប់ដាក់សម្ភារបម្រើការជួសជុលផ្លូវជាតិលេខ៦។ប៉ុន្តែបន្ទាប់ពីបានការអនុញ្ញាតស្រាប់តែម្ចាស់ទីតាំងបានលួចសាងសង់ជាសំណង់ដ៏ធំខុសពីការស្នើសុំ ហើយត្រូវបានអាជ្ញាធរជាតិអប្សរាឲ្យរុះរើដោយខ្លួនឯងវិញបន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាពុំបានសាងសង់តាមការអនុញ្ញាតរបស់អាជ្ញាធរត្រឹមត្រូវ។

មន្ត្រីអាជ្ញាធរជាតិអប្សរាបាននិយាយថា បន្ទាប់ពីមានការចាត់វិធានការនេះ ម្ចាស់សំណង់បានសម្រេចចិត្តទាំងបង្ខំសុំធ្វើការរុះរើសំណង់នេះដោយខ្លួនឯង ដោយបានចំណាយពេលជាច្រើនថ្ងៃ ទើបការរុះរើសំណង់នេះបានចប់ជាស្ថាពរនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០មុននេះ។

មន្ត្រីដដែលអះអាងថាការសាងសង់សំណង់នៅក្នុងតំបន់ឧទ្យានអង្គរគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មានកម្លាំងការពារយ៉ាងតឹងរុឹងពីសំណាក់មន្ត្រីអាជ្ញាធរជាតិអប្សរា សូម្បីប្រជាពលរដ្ឋ ជួសជុលលំនៅដ្ឋានបន្តិចបន្តួចក៏ត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរាចុះទៅដល់ភ្លាមៗនឹងវាកម្ទេចចោលដោយគ្មានការយោគយល់ឡើយ។

ចំណែកពលរដ្ឋបានលើកឡើងថាបើទោះបីជានៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានហាមឃាត់មិនឲ្យមានការសាងសង់សំណង់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែគេសង្កេតឃើញនៅក្នុងតំបន់រមណីយដ្ឋានឧទ្យានអង្គរខ្លះមានផ្ទះសាងសង់ជាច្រើនផងដែរ តែមិនដឹងថាមានលិខិតអនុញ្ញាតដែរឬយ៉ាងណានោះឡើយ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com