ជម្ងឺឆ្លងកូវីត១៩នៅតែជាបញ្
ខេត្តបាត់ដំបង÷នៅក្នុងដំណើរជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិដែលបានអញ្ជើញមកលេងកំសាន្តក្នុងរមណីយដ្ឋានទេសចរណ៍”ឡូរីជើងភ្នំបាណន់”ជាថ្ងៃទី៣ត្រូវនឹងថ្ងៃទី១៩ខែសីហាម្សិលមុិញ។លោកងួន.រតនៈអភិបាលខេត្តបាត់ដំបងបានថ្លែងថា៖នារយៈពេលថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃនេះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមធានាបាននូវសុខសុវត្ថិភាពល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរនិងបង្កលក្ខណៈសប្បាយរីករាយនៅគ្រប់ទីកន្លែងរមណីយដ្ឋានកម្សាន្តនានាក្នុងខេត្តមានសភាពល្អប្រសើរដោយភ្ញៀវទេសចរណ៍បានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានមានសុវត្ថិភាពល្អពុំមានបញ្ហាអសន្តិសុខអ្វីនោះទ។
លោកបន្តថា÷ក្រៅពីមានសុវត្តិភាពល្អផ្នែកសន្តិសុខសង្គមក៏យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់នឹងការពារអំពីជម្ងឺឆ្លងកូវីត១៩ផងដែរព្រោះយើងមើលវាមិនឃើញនោះទេ។ហើយយើងទាំងអស់គ្នាត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាសេចក្តីណែនាំពីរាជរដ្ឋាភិបាលផងដែរ។នៅក្នុងដំណើរចុះជួបប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរនោះដែរលោកអភិបាលខេត្តរួមនិងមន្ត្រីរាជការអមដំណើរមួយចំនួនបានធ្វើការណែនាំដល់ភ្ញៀវនឹងបានចែកម៉ាស់ដល់ភ្ញៀវផងដែរ។សូមបញ្ជាក់ផងដែរថា៖តាមរបាយការណ៍ព័ត៌មានពីស្ថានភាពភ្ញៀវទេសចរចូលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបងដែលជាថ្ងៃទី៣នៃថ្ងៃឈប់សម្រាកត្រូវនិងថ្ងៃទី១៩ខែសីហារបស់មន្ទីរទេសចរខេត្តបាត់ដំបងបានឲ្យដឹងថា៖ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបងថ្ងៃទី១៩ខែសីហាឆ្នាំ២០២០ម្សឹលម៉ិញចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ(ទេសចរផ្ទៃក្នុង)សរុបចំនួន៣០.៧៤៥នាក់។ដោយក្នុងនោះចំនួនភ្ញៀវទេសចរជាតិចំនួន៣០.៥៣០នាក់និងចំនួនភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)ចំនួន២១៥នាក់។
ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់លើបញ្ហាជម្ងឺកូវីត១៩ពីសំណាក់អាជ្ញាធរខេត្តនេះដែរលោកប្រធានមន្ទីរទេសចរខេត្តបាត់ដំបងអ៊ុចអ៊ុ.ភីនិស្សារ៉ាបានឲ្យដឹងដែរថា៖ចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់កម្សាន្តនិងតាមរមណីយដ្ឋាននានាក្នុងខេត្តត្រូវបានម្ចាស់រមណីយដ្ឋាននិងតាមគោលដៅទេសចរណ៍ក្នុងខេត្តភាគច្រើនបានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងការណែនាំពីរបស់ក្រសួងសុខាភិបាលដោយតម្រូវអោយបុគ្គលិកពាក់ម៉ាស់ដោយឈររង់ចាំវាស់កម្តៅជូនភ្ញៀវនិងបាញ់អាល់កុលសម្អាតដៃជូនភ្ញៀវមុននិងដើរចូលទៅក្នុងរមណីយដ្ឋាននិងការរក្សានូវគម្លាតសុវត្ថិភាពបានល្អប្រសើផងដែរ៕សៅ សារិទ្ធ