ខេត្តបាត់ដំបង÷ថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ាវិញ.ហ៊ួរនិងលោកជំទាវចំនួន៩០.០០០ដុល្លាត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចូលរួមចំណែកក្នុងការសាងសង់លំនៅដ្ឋានចំនួន៣០ខ្នងជូនអតីតយុទ្ធជនក្នុងខេត្តបាត់ដំបងតាមរយៈលោកឧត្តមសេនីយ៍ត្រីមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង។ចំណែកលោកឧកញ៉ាទីវ.ម៉េងហ៊ុយនិងលោកជំទាវក៏បានចូលរួមចំណែកនូវថវិកាផ្ទាល់ខ្លួនចំនួន៥៩០០០ដុល្លាផងដែរដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តក្នុងការដាក់បង្គោលភ្លើងបំពាក់អំពូលសូឡាចំនួន៥០ដើម។
នៅក្នុងពិធីប្រគល់ទទួលថវិកានេះបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅសាលាខេត្តបាត់ដំបងដោយមានលោកងួន.រតន:អភិបាលខេត្តលោកសឿម.ប៊ុនរិទ្ធិអភិបាលរងនៃគណៈអភិបាលខេត្តលោកឧត្តមសេនីយ៍ត្រីមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមន្ត្រីពាក់ព័ន្ធមួយចំនួនផង។លោកងួន.រតន:អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ាទាំងពីររូបដែលបានលះបង់នូវធនធានផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះបងប្អូនអតីតយុទ្ធជននិងចូលរួមក្នុងការអភិវឌ្ឍន៍ផងដែរ។តាមរយះថវិកាដ៏សប្បុរសនេះលោកងួន.រតនៈក៏បានផ្ដល់ជូនលិខិតថ្លែងអំណរគុណជូនលោកឧកញ៉ាទាំងពីររូបខាងលើផងដែរដើម្បីឆ្លើយតបនឹងកាយវិកាដ៏ថ្លៃថ្លានេះ៕សៅ សារិទ្ធ