ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ចំនួនភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកជំនួសពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយះពេល០៥ថ្ងៃមកនេះមានចំនួន១៣២,៥២៤នាក់

ខេត្តបាត់ដំបង÷យោងតាមរបាយការណ៍ពីមន្ទីរទេសចរខេត្តដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី២២ខែសីហានេះបានបង្ហាញអោយដឹងថា÷ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបងនាថ្ងៃទី២១ខែសីហាឆ្នាំ២០២០ដែលជាថ្ងៃចុងក្រោយមានចំនួនភ្ញៀវទេសចរជាតិ២៦,០៩០នាក់នឹងភ្ញៀវទេសចរអន្តរជាតិ(ទេសចរផ្ទៃក្នុង)១១០នាក់ចំនួនភ្ញៀវទេសចរសរុប២៦,២០០នាក់។របាយការណ៍ដដែលបញ្ជាក់បន្តថា÷នៅក្នុងខេត្តបាត់ដំបងមានរមណីយដ្ឋាននិងគោលដៅទេសចរណ៍សំខាន់ៗជាច្រើនដែលភ្ញៀវទេសចរតែងទៅទស្សនាកម្សាន្ត។
ដែលរមណីយដ្ឋាននឹងគោលដៅទេសចរណ៍សំខាន់ៗទាំងនោះមានដូចជា÷រមណីយដ្ឋានប្រាសាទបាណន់,រមណីយដ្ឋានភ្នំសំពៅ,រមណីយដ្ឋានប្រាសាទឯកភ្នំ,រមណីយដ្ឋានអាងកំពីងពួយ,រមណីយដ្ឋានចំការស្វាយ,រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន,រមណីយដ្ឋានទឹកធ្លាក់៥៣ភ្នំព្រឹក,រមណីយដ្ឋាននគរជុំភ្នំព្រឹក,រមណីយដ្ឋានភ្នំកំពូល,រមណីយដ្ឋានចំការធុរេនអូរតង,គោលដៅទេសចរណ៍ស្ទឹងថ្វាក,សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ,រមណីយដ្ឋានល្អាងភ្នំប្រាំពីរ,ផ្ទះផ្កាBegonia,មណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់,សួនទឹកសុភមង្គល,សួនទឹកហ្គោលឌិនហ៊ីន។ល។
របាយការណ៍ដដែលបញ្ជាក់ថា÷ក្នុងឱកាសថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល០៥ថ្ងៃនេះភ្ញៀវទេសចរដែលបានមកកម្សាន្តនៅតាមរមណីយដ្ឋានគោលដៅទេសចរណ៍ខាងលើក្នុងខេត្តបាត់ដំបងសរុបមានចំនួន១៣៣,៣៤៩នាក់ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១៣២,៥២៤នាក់ភ្ញៀវទេសចរអន្តរជាតិ(ផ្ទៃក្នុង)មានចំនួន៨២៥នាក់៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com