ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គ្រឿងញៀនបំផ្លាញអនាគត

អំពើហិង្សាក្នុងគ្រួសារប្ដីវ៉ៃប្រពន្ធព្រោះតែជម្លោះរឿងប្រពន្ធបានលក់ដីអណ្ដូងទឹកដែលមានទំហំ ៥×៨ម៉ែត្រ ឱ្យបងប្អូនក្នុងតម្លៃ៥០ម៉ឺនរៀលពេលប្ដីពេលដឹងរឿងនេះប្ដីខឹងប្រពន្ធយ៉ាងខ្លាំងបង្កើតជាអំពើហិង្សា។

ករណីអំពើហិង្សានេះកើតឡើងកាលពីវេលាម៉ោង ៥:២៨នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីទទួលបានព័ត៌មានបែកធ្លាយវីដេអូឃ្លីបប្រើអំពើហិង្សាដែលប្អូនថ្លៃបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះអធិការស្រុកសង្កែបានបញ្ជាកម្លាំងឱ្យចុះទៅនាំខ្លួនបុគ្គលប្រើអំពើហិង្សានេះមកធ្វើការសាកសួរនៅអធិការស្រុកសង្កែ ។

តាមសំណូមពររបស់ប្រពន្ធបានស្នើឲ្យសមត្ថកិច្ចស្រុកសង្កែអប់រំប្ដីរបស់ខ្លួននិងនាំយកទៅដាក់មណ្ឌលអប់រំកែប្រែដើម្បីបន្សាបសារជាតិញៀន ។

សូមបញ្ជាក់ថា បុគ្គលប្រើអំពើហិង្សានេះមិនមែនជាកម្លាំងកងទ័ពទេខោទាហានដែលពាក់នេះគឺបងប្អូនអ្នកអោយ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com