ភ្នំពេញ៖ ទីតាំង X-Entertainment KTV ដែលលួចលាក់បើកច្រៀងកម្សាន្តនិងមានបង្កប់នូវគ្រឿងញៀន នេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះបង្ក្រាប កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នេះ ។
X-Entertainment KTV មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ក្នុងប្រត្តិបត្តិការនេះ សមត្ថកិច្ចរកឃើញថ្នាំញៀនមួយចំនួនធំ និង ឃាត់មនុស្សប្រុសស្រី៩៣នាក់ ក្នុងនោះមាននារី៤០នាក់ និង រថយន្តសេរីទំនើបៗជាច្រើនគ្រឿង ផងដែរ ។
បច្ចុប្បន្ននេះ ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕