ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បង្ក្រាបបានទូកនេសាទខុសច្បាប់ (សឿន ខង ) សង្ស័យថា ទូកនេះជាកម្មសិទ្ធិរបស់ មេឃុំតាឡាត ស្រុកសេសានខេត្តស្ទឹងត្រែង ?

ខេត្តស្ទឹងត្រែង! សមត្ថកិច្ចជលផលចាប់បង្ក្រាបទូកម៉ាសុិនឆក់ត្រីថ្មីចែសមួយគ្រឿងដែលគេសង្ស័យថា ទូកនេះជាកម្មសិទ្ធិរបស់ មេឃុំតាឡាត ស្រុកសេសានខេត្តស្ទឹងត្រែង ឈ្មោះសឿនខង កាលពីយប់ថ្ងៃទី25ខែសីហាឆ្នាំ2020 វេលាម៉ោង5/6/00នាទីល្ងាចនៅត្រង់ចំណុចអូរឬស្សីជាប់និងដងទន្លេសេសាន ស្ថិតក្នុងភូមិសាស្ត្រភូមិស្វាយរៀងឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែង។ បើតាមប្រភពពីកម្លាំងជំនាញដែលចុះបង្ក្រាបបានអោយដឹងថា: ទូកនេសាទខុសច្បាប់ដែលមានសរសេរឈ្មោះ សឿនខង 1គ្រឿងនេះគេសង្កេតឃើញយ៉ាងសកម្មប្រយុទ្ធក្នុងការធ្វើសកម្មភាពឆក់យកត្រីលក់ក្នុងទន្លេសេសាននេះជាច្រើនលើកច្រើនសារកន្លងមកហើយ ប៉ុន្តែកម្លាំងសមត្ថកិច្ចជំនាញជលផលទាំងកម្លាំងប្រជាការពាររបស់សហគមន៍ភូមិស្វាយរៀង ភូមិក្រឡាពស់ និងភូមិខ្សាច់ថ្មី តាមប្រម៉ាញ់ជាច្រើនដងផងដែរប៉ុន្តែគេមានភព្វសំណាងជារៀងរហូតមក។

ការចុះបង្ក្រាបនិងចាប់រិបអូសយកទូកនិងវត្ថុតាងជាក់ស្តែងរបស់ជនសង្ស័យប្រព្រិត្តុិបទល្មើសនេសាទដែលគេសង្ស័យថាមានពាក់ព័ន្ធនិងឈ្មោះសឿនខងមេឃុំតាឡាតខាងលើនេះធ្វើឡើងបន្ទាប់ពីមានពលរដ្ឋគំរូបានរាយការណ៍ដល់កម្លាំងសមត្ថកិច្ចនៃមន្ត្រីជលផល ដោយសហការជាមួយសហគមន៍នេសាទភូមិស្វាយរៀងខណះកំពុងចុះល្បាតតាមដងទន្លេសេសាននោះស្រាប់ ជាចៃដន្យក៍ធ្វើការស្ទាក់ចាប់តែម្តង។

ទូកកាណូតមួយគ្រឿងនោះសង្ស័យកំពុងធ្វើសកម្មភាពអ្វីមួយកម្លាំងក៍បើកកាណូតសំដៅចូលទៅអោយកៀកទូកនោះយ៉ាងប្រញាប់់ ដើម្បីធ្វើការត្រួតពិនិត្យមើលអោយឃើញផ្ទាល់ភ្នែកតើគេកំពុងធ្វើអ្វីឱ្យប្រាកដ?។ ខណះបើកកាណូតទៅដល់ក៍ស្រាប់តែ ជនសង្ស័យនៅលើទូកនោះរត់គេចខ្លួនបាត់ស្រមោលអស់។ដោយបន្សល់ទុកនូវវត្ថុតាងរួមមាន: ក្បាល
ឆក់ត្រី(ប្រភេទក្បាលឆក់ត្រជាក់ខ្នាតយក្ស)1គ្រឿង/អាគុយ50អំពែរ1គ្រឿង/
ម៉ាសុិនកាណូត 6.5CC(6សេះកន្លះ)1គ្រឿង / ទូកប្រវែងប្រមាណ5/6ម៉ែត្រចំនួន1គ្រឿង/កន្រ្តោងដួសត្រី1និងស្បែកជើងផ្ទាត់1គូរ។

បន្ទាប់ពីចាប់បង្ក្រាបបានកម្លាំងក៍រិបអូសយកមកចងទុកបណ្តោះអាសន្ននៅកំពង់ទឹកមន្ត្រីជលផលរងចាំដោះស្រាយបន្ត។ តាមការអះអាងពីស្ត្រីម្នាក់ជាប្រពន្ធមន្ត្រីជលផលបានអោយដឹងថា ភាគីខាងជនសង្ស័យប្រព្រិត្តិបទល្មើសនេសាទដែលជាកូនបង្កើតរបស់លោកមេឃុំសឿនខងផ្ទាល់ត្រូវបានគេស្គាល់ឈ្មោះ
.ទី1.ឈ្មោះ សឿន ហ្វង
.ទី2.ឈ្មោះ សឿន តង
.ទី3.ឈ្មោះ អឿន និង
.ទី4. ឈ្មោះ វ៉ុន

បាននាំគ្នាសម្រុកមកកំពង់ចតទូក និងមានកាន់កំប៉ុងថ្នាំក្រហម(ហៅស្ព្រាយ).
មកបាញ់ពីលើឈ្មោះ (សឿនខង)ដើម្បីលុបបំបាត់ភស្តុតាង ប៉ុន្តែត្រូវប្រពន្ធមន្ត្រីជលផលឃើញទាន់ ក៍បានរាយការណ៍ទៅប្តីនិងសហគមន៍ភូមិអោយប្រញាប់មក
ជួយអន្តរាគមន៍និង ទិញសាំង0.5 Litមកស្រោចអោយរំលាយវិញភ្លាមៗផងដែរលើថ្នាំក្រហមនោះ។ ហើយកម្លាំងសហគមន៍ភូមិក៍នាំគ្នាសែងយកទូកនោះឡើងលើគោកទុកក្បែរជណ្តើរផ្ទះតែម្តង។ជៀសវាងកុំអោយកូន លោកមេឃុំ សឿនខងនាំគ្នាមករំដោះយកទៅម្តងទៀត (មានសម្លេងដើមស្ត្រី…។

បើតាមការអោយដឹងពីមន្ត្រីរដ្ឋបាលសាលាស្រុកសេសានតាមប្រព័ន្ឋTelegram ថា :
លោក សឿនខង មេឃុំតាឡាត របស់ស្រុកសេសាន រូបនេះល្បីយូរមកហើយ
ករណីដែលជាប់ពាក់ព័ន្ធនោះ គឺមានបីករណីរួមមាន:

.ទី1: ករណីបំពានដែនសមត្ថកិច្ច
.ទី2: ករណី រមាសមាត់ រពិសដៃចុះហត្ថលេខាទៅលើដីធ្លីមួយចំនួននៅរាល់ឯកសារដែលខេត្តបាននិរាករណ៍ចោលជាច្រើនលើកច្រើនសារ។ និង
.ទី3: ករណីបទល្មើសនេសាទនេះជាដើម។ មន្ត្រីរបស់រដ្ឋបាលសាលាស្រុកដដែលបានបញ្ជាក់បន្ថែមទៀតថា: រឿងរ៉ាវពាក់ព័ន្ឋជាមួយ មេឃុំតាឡាតរូបនេះ គេកំពុងចាត់ការហើយ ប៉ុន្តែមិនទាន់ដឹងថា : ត្រឹមដកដំណែងចេញឬក៌ត្រូវរុញទៅតុលាការតែម្តងក៍មិនដឹងឡើយ ។
រាយការណ៍ពីក្រុងស្ទឹងត្រែង ខ្ញុំបាទលីវណ្ណះ Pntvទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com