ខេត្តបាត់ដំបង÷តំណាងអោយលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងនៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២០លោកសឿម.ប៊ុនរិទ្ធិអភិបាលរងបានចូលរួមជាគណះអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការនូវគម្រោងច្រកចេញចូលតែមួយជាមួយឧបករណ៍Chatbotនិងឧបករណ៍ឆ្លើយតបសម្លេងអន្តរកម្ម(IVR)របស់ទីភ្នាក់ងារUSAIDដែលពិធីនេះប្រព្រឹត្តឡើងនៅសណ្ឋាគារក្លាសុីខេត្តបាត់ដំបង។នៅក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់លោកស្រីវីណា.រេឌីប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់អភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា(USAID)នឹងលោក(ឡិនដែល.ហ្វូន)នាយកកម្មវិធីនៃគម្រោងចក្រចេញចូលតែមួយព្រមទាំងលោកនាយកគ្រប់គ្រងកហរុមហ៊ុនNickl Global Solutionsក្រុមហ៊ុនដៃគូររួមមានក្រុមហ៊ុនInSTEDD ilab SoutheastAsiaនិងវិទ្យាស្ថានគាំពាគោលនយោបាយAPIលោកអភិបាលអភិបាលរងក្រុងស្រុកគោលដៅចំនួន៥និងអ្នកពាក់ព័ន្ធមួយចំនួនសរុបប្រមាណជាង៥០នាក់បានអញ្ជើញចូលរួមផងដែរ។
ក្នុងនាមរដ្ឋបាលខេត្តលោកសឿម.ប៊ុនរិទ្ធិបានចូលរួមអបអរសាទរចំពោះការបើកសម្ពោធជាផ្លូវការសម្រាប់គម្រោងចក្រចេញចូលតែមួយជាមួយឧបករណ៍Chatbotនិងឧបករណ៍ឆ្លើយតបសម្លេងអន្តរកម្ម(IVR)ក្នុងគោលបំណងលើកកំពស់គណនេយ្យភាពសង្គមសម្រាប់ការផ្តល់សេវាក្នុងការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកគោលដៅទាំង៥ក្នុងនោះមានក្រុងបាត់ដំបង,ស្រុកមោងឫស្សី,ថ្មគោល,បវេលនិងស្រុកកំរៀងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន(OWSO-PEA)នាពេលនេះ។
លោកអភិបាលរងខេត្តបានលើកឡើងឱ្យដឹងថា÷ក្រោយពីក្រសួងមហាផ្ទៃបានធ្វើការបំពាក់សាកល្បង២មុនគេគឺការិយាល័យច្រកចេញចូលតែមួយក្រុងបាត់ដំបងនិងក្រុងសៀមរាបឃើញថាមានការគាំទ្រនិងជឿទុកចិត្តពីប្រជាពលរដ្ឋក្រសួងមហាផ្ទៃក៏បានដាក់ចេញនូវសេចក្តីសម្រេចស្តីការបង្កើតការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រុង ស្រុកខណ្ឌនិងបានដាក់ឱ្យដំណើរជាបន្តបន្ទាប់រហូតដល់ជាង១១៥ក្រុងស្រុកខណ្ឌដោយគិតត្រឹមឆមាសទី១ឆ្នាំ២០២០នេះ ។ដោយឡែកខេត្តបាត់ដំបងមានការិយាល័យច្រកចេញចូលតែមួយមានចំនួន១០ក្រុងស្រុកហើយសល់៤ស្រុកទៀតកំពុងអនុវត្តតាមយន្តការច្រកចេញចូលតែមួយ។លោកបន្តថា÷ការបង្កើតឡើងនូវការិយាល័យច្រកចេញចូលតែនាពេលនេះគឺដើម្បីបង្ខិតការផ្តល់សេវារដ្ឋបាលឱ្យកៀកជិតនឹងប្រជាពលរដ្ឋបង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាពគុណភាពតម្លាភាពនិងឆ្លើយតបបានទាន់ពេលវេលាស្របទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕សៅ សារិទ្ធ