ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

វេទិកាសាធារណៈផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ធ្វើអាជីវកម្មល្បាយខ្សាច់នៅតាមដងទន្លេមេគង្គក្រោម…………

(កណ្តាល)៖…..ដោយសារតែការចុះដីខ្សាច់គោករ៉ាក់បណ្តាលអោយស្ទះចរន្តផ្លូវទឹកហូរ និងបង្កការលំបាកនៃការធ្វើចរាចរណ៍តាមផ្លូវទឹករបស់នាវាដឹកទំនិញគ្រប់ប្រភេទ។ប្រមុខរាជរដ្ធាភិបាលកម្ពុជា បានចេញ ស ជ ណ អនុញាតអោយក្រុុមហ៊ុន​​​​​​​​​​ ចតុមុខ រីសសស៍ សឹបផ្លាយ អឹមផតអិចផត ចុះធ្វើការបូមខ្សាច់ល្បាយភក់ តាមដងទន្លេបាសាក់ ទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម អោយមានជម្រៅជ្រៅឡើងវិញ ដើម្បីបញ្ជៀសកាត់បន្ថយនូវការបាក់ច្រាំងទន្លេ និងជួយសម្រួលដល់ផ្លូវនាវាផងដែរ។នេះបើយោងតាមលើកឡើងរបស់ឯកឧត្តម ប្រាក់ ចាន់រឿន រដ្ធលេខាធិការក្រសួងរ៉ែ និងថាមពល នៅក្នុងអង្គវេទិកាសាធារណៈផ្សព្វផ្សាយដល់ពលរដ្ធដែលរស់នៅក្នុងតំបន់ធ្វើអាជីវកម្មខ្សាច់សំណង់ ជួរដងទន្លេមេគង្គ នៃឃុំសំរោងធំ និងឃុំគគីរធំ នៅបរិវេណវត្តគគីរធំ ហៅចាស់ កាលព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២០។ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងក្រុមប្រឹក្សា មន្ត្រីរាជការគ្រប់ការិយាល័យខេត្ត ស្រុក កងកម្លាំងទាំងបីអង្គភាព ភាគីក្រុមហ៊ុន ព្រមទាំងប្រជាពលរដ្ធចំនួន៤០០នាក់។ឯកឧត្តម ប្រាក់ ចាន់រឿន រដ្ធលេខាធិការបន្តថា ការអនុញាតអោយក្រុមហ៊ុន ចតុមុខ រីសសស៍ សឹបផ្លាយ អឹមផត អិចផត បូមនេះ ១.គឺអនុញាតអោយបូមដោយមានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល ក្រោមការត្រួតពិនិត្យបច្ចេកទេសពីក្រសួងធន់ធានទឹក និងឧតុនិយម ២.ខ្សាច់ដែលបូមបានត្រូវប្រើប្រាស់ក្នុងស្រុកមិនអនុញាតអោយនាំចេញប្រសិនបើនៅសល់ មិនអនុញាតអោយផ្តាច់មុខក្រុមហ៊ុនបូមខ្សាច់ផ្សេងទៀតត្រូវទុកដំណើរការធម្មតា។ហើយអាជ្ញាប័ណ្ណបន្ទាប់ពីអនុវត្តតាម ស ជ ណ នេះ គឺក្រសួងធន់ធានទឹក និងឧតុនិយម បានកំណត់៤ទីតាំង ដោយពិនិត្យទៅតាមលក្ខណៈបច្ចេកទេសក្រសួងរ៉ែ និងថាមពល បានសម្រេចឯកភាពគ្នាចេញ៤ទីតាំងអាជ្ញាប័ណ្ណ។ខណៈដែលកន្លងមក៣ទីតាំងយើងបានធ្វើវេទិការួចរាល់ហើយ ដោយមានការគាំទ្រពីបងប្អូនប្រជាពលរដ្ធក្នុងការអនុវត្តនិងការធ្វើអាជីវកម្មនេះ។ដោយឡែកវេទិកាថ្ងៃនេះគឺជាទីតាំងចុងក្រោយ។ តំណាងក្រសួងធន់ធានទឹក និងឧតុនិយម ក៍បានលើកឡើងថា ការអនុញាាតអោយក្រុមហ៊ុនឯកជនស្តារទន្លេនេះ គឺ ១.ដើម្បីបញ្ជៀសកាត់បន្ថយនូវការប៉ះពាល់ដល់ការរស់នៅរស់ពលរស់តាមដងទន្លេនៃការបាក់ច្រាំងទន្លេ ២.ចំណេញបានថវិកាចូលជាតិ ៣.ការស្តារទន្លេនេះគឺឈរលើយន្តការត្រួតពិនិត្យបច្ចេកទេសជាប្រចាំ១ខែឫ២ខែម្តងទៅតាមជម្រៅនៃបាតទន្លេ អោយបានគ្រប់ជ្រុងជ្រោយ ទៅតាមការកំណត់(បោះពោង)ចំងាយមិនក្រោម៥០ម៉ែត្រពីច្រាំងទន្លេឡើងទៅនោះឡើយ។ទោះយ៉ាងណាឯកឧត្តមរដ្ធលេខាធិការក្រសួងរ៉ែនិងថាមពល បានបញ្ជាក់បន្ថែមថា អាជ្ញាប័ណ្ណកំណត់អោយធ្វើអាជីវកម្មបូមខ្សាច់ល្បាយភក់ស្តារទន្លេនេះ គឺកំណត់អោយបូមតែត្រឹមម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចទេ ដូច្នេះសូមអោយបងប្អូនប្រជាពលរដ្ធទាំងអស់ជួយតាមដានមើល បើសិនក្រុមហ៊ុនបូមលើសម៉ោងកំណត់ឫខុសទីតាំងពោងដែលមន្ត្រីបច្ចេកទេសបោះអោយសុំរាយការណ៍មកក្រសួងតាមរយ:លេខទូរស័ព្ទដែលបានប្រកាសក្នុងអង្គវេទិកា ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ទៅលើម្ចាស់អាជីវកម្ម៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com