ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅស្រុករមាសហែក ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែក នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុករមាសហែក ខេត្តស្វាយរៀង ។​

​ឯកឧត្តមបានបញ្ជាក់ថា ការចុះអនុវត្ត​ការងារ​យ៉ាងសកម្ម​រប​ស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ស្រុក​រមាសហែក គឺ​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ និង​ការប្ដេជ្ញាចិត្ត​រួមគ្នា​យ៉ាង​មោះមុត ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ក្រោម​ការចង្អុលបង្ហាញ និង​ដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្ដ​ស្វាយរៀង ក្នុងការ​ប្រមូលផ្ដុំ​នូវ​កម្លាំង​សរុប តម្រង់​ឆ្ពោះទៅ​មូលដ្ឋាន ដើម្បី​គាំទ្រ និង​ជួយ​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ។​

​ទន្ទឹមនេះ ក្រុមការងារ​ចុះ​មូលដ្ឋាន​បាន​ផ្តល់នូវ​ចំណុច​វិជ្ជមាន​មួយចំនួន​ដូចជា ជួយ​លើកកម្ពស់​ការផ្សារភ្ជាប់​ទំនាក់ទំនង រវាង​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល​តាមរយៈ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ការជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ដើម្បី​ស្វែងយល់​អំពី​ជីវភាព​រស់នៅ និង​ស្តាប់​នូវ​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន​។ ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ និង​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ​បាន​ជ្រាប និង​ស្វែងរក​ការគាំទ្រ និង​ចូលរួម​ការអនុវត្ត​កម្មវិធី​នយោបាយ​នោះ ។ ចូលរួម​ដោះស្រាយ និង​បូកសរុប​សំណើ សំណូមពរ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន ដើម្បី​កំណត់​ទិសដៅ វិធានការ​ដោះស្រាយ ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។ ជាមួយនេះ ជួយ​ជំរុញ​ការយល់ដឹង​ពី​មូលដ្ឋាន និង​បង្កើន​ភាពជិតស្និទ្ធ និង​ស្និទ្ធស្នាល​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​រដ្ឋបាល​ថ្នាក់កណ្ដាល អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាជន​នៅតាម​មូលដ្ឋាន ។​

​ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ក៍បានថ្លែងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅមុខ​ស្ថិតក្រោម​ដំបូល​សុខសន្តិភាព ប្រជាជនមាន​ជីវភាព​ធូរធារ​ប្រសើរ​ជាង​មុន ក្នុងនោះ​រួមទាំង​ការអភិវឌ្ឍ​ហេ​ដ្ឋា​ច​នា​សម្ព័ន្ធ​មានការ​ចម្រើន​លើ​គ្រប់​វិស័យ​ផងដែរ​ ។ ដោយ = សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com