ខេត្តស្ទឹងត្រែង : កម្លាំងសមត្ថកិច្ចចម្រុះជាង30នាក់របស់ខេត្តស្ទឹងត្រែងដឹកនាំដោយឯកឧត្តម ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាតំបូងខេត្តចុះសុើបអង្កេតស្រាវជ្រាវនិងបានរកឃើញក្រុមឈ្មួញចូលកាន់កាប់ទន្ទ្រានហ៊ុំព័ទ្ធដុតបំផ្លាញនិងឈូសឆាយដីព្រៃរបស់រដ្ឋបានចំនួនពីរទីតាំងធំៗ រួមមាន :
ទីមួយ: នៅចំណុចកន្ទុយភូមិក្រឡាពុះ
ទីពីរ: នៅចំណុចត្រពាំងបេះគុយស្ថិតនៅភូមិក្រឡាពុះឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែង។ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិខ្មែរឥស្លាមចំនួនពីរនាក់ប្តីប្រពន្ធផងដែរ។
.ប្រតិបត្តិការចុះអង្កេតនិងស្រាវជ្រាវការចូលទន្ទ្រានដីរដ្ឋដោយខុសច្បាប់នេះបានធ្វើឡើងនៅថ្ងៃទី27ខែសីហាឆ្នាំ2020 វេលាម៉ោងប្រមាណ10.00ព្រឹកកន្លងទៅនោះ។
តាមលិខិតបង្គាប់ការពីឯកឧត្តមមុំសារឿន
អភិបាលគណះអភិបាលខេត្តស្ទឹងត្រែងចាត់ចែងអោយឯកឧត្តម ជេត ខេមរា នៃអយ្យការអមសាលាតំបូងខេត្តស្ទឹងត្រែងជាប្រធានដឹកនាំកម្លាំងចម្រុះចុះសុើបអង្កេតស្រាវជ្រាវនិងបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញព្រៃឈើ ។
លោកសុវណ្ណពិសេដ្ឋអភិបាលគណះអភិបាលស្រុកសេសាន នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខណះនោះបានអោយក្រុមអ្នកសារព័តិមានដឹងថា: ទីតាំងទាំងពីរខាងលើដែលព្រះរាជអាជ្ញារកឃើញ គឺតាមរយះការឆ្លើយបំភ្លឺសារភាពពីរជនសង្ស័យដែលឃាត់ខ្លួនពីរនាក់ប្តីប្រពន្ឋ នោះថា: ការចូលទៅកាន់កាប់និងទន្ទ្រានយកដីរបស់រដ្ឋនេះគឺវាមានការពាក់ព័ន្ឋនិងគ្រួសារលោក សឿនខង ទាំងស្រុង
លោកអភិបាលស្រុកសេសានបានបន្តថា:
ក្រោយពីធ្វើការពិនិត្យពិភក្សាទៅលើឯកសាទិញលក់ដីធ្លីនេះមានភាពពុំប្រក្រតីនោះឡើយ ដោយសារ:
.លោកសឿនខង. ប្រធានភូមិនិងស្មៀនឃុំ បានឃុបឃិតគ្នាធ្វើលិខិតផ្ទេរកម្មសិទ្ធិដីធ្លីអត់ចុះលេខក្បាលបញ្ជី ចាត់ទុកថា ជាលិខិតក្លែងដោយសារវាមិនផ្លូវការណ៍តាមផ្លូវរដ្ឋនោះឡើយ។
ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាតំបូងខេត្តស្ទឹងត្រែងថា: និងចេញដីកាកោះហៅអ្នកពាក់ព័ន្ធ/ បានឈរឈ្មោះលក់ដីគម្របព្រៃសហគមន៍ពុំទាន់កាត់ចេញ នោះ រួមមាន/
.កូនបង្កើត លោក សឿនខង
.កូនប្រសារ លោកសឿនខង
.លោក សឿនខង មានងារជាមេឃុំ បានចុះហត្ថលេខា ដោយប្រថាប់ត្រាពីស្មៀនឃុំនោះគឺត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ជាធរមាននោះហើយ។
រាយការណ៍ពីក្រុងស្ទឹងត្រែង ខ្ញុំបាទលីវណ្ណះ Pntvទូរទស្សន៍ព្រះនរាយណ៍