ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ក្នុងអធិការក្រុងប៉ោយប៉ែតបន្ទាប់ពីបាញ់ពលរដ្ឋធ្លាយពោះ​ 

ខេត្តបន្ទាយមានជ័យ​៖ មន្ត្រីនគរបាលម្នាក់នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តក្រុងប៉ោយប៉ែតត្រូវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបាញ់រះ ក្នុងចេតនាសម្លាប់ជនរងគ្រោះ ក៏បណ្ដាលឱ្យុយុវជនម្នាក់ធ្លាយពោះរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោងប្រមាណជាង១០យប់​ កាលពីថ្ងៃទី​ ២៧​ ខែសីហា​  ឆ្នាំ​២០២០​ នៅចំណុចក្បែរប៉ុស្តិ៍រដ្ឋបាល។

      លោក សិទ្ធិ ឡោះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា ៖ ខ្មាន់កាំភ្លើង ជាជនដៃដល់មានឈ្មោះ រិទ្ធី ពិសិដ្ឋជាមន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលនិមិត្តក្រុងប៉ោយប៉ែតជំនាន់ថ្មី ។ បច្ចុប្បន្នកំពុងស្ថិតក្រោមការសួរនាំពីសំណាក់មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់។ ចំណែកជនរងគ្រោះមានឈ្មោះ នាង​ មករា​ ភេទប្រុសអាយុ២១ឆ្នាំ​ រស់នៅភូមិ​ សង្កាត់ខាងលេី។ 

   បើតាមសំដីម្តាយជនរងគ្រោះ​ បាននិយាយ​ថា​៖  មុនពេលកេីតហេតុ​ នៅវេលាម៉ោងខាងលេី​ មានមន្ត្រីនគរបាល​២នាក់​ បានដេីរតម្រង់មក​ បាញ់មួយគ្រាប់តែម្តង​ ហេីយចំទៅលេីកូនគាត់​ បណ្តាលអោយធ្លាយពោះ​ គ្រានោះគាត់​បានដឹកកូន​ ទៅកាន់មន្ទីរពេទ្យឯកជន​ នៅខេត្ត​បន្ទាយមានជ័យ​។ 

     លោកនាយប៉ុស្តិ៍​ សង្កាត់និមិត្ត​បានអោយដឹងថា​ ៖ ករណីនេះលោកបានរាយការណ៍​ និងបញ្ជូនរបាយការណ៍​ ជូនលោកស្នងការរួចហេីយ។ 

    ជុំវិញការបាញ់បោះសម្លាប់មនុស្ស សេរីហើយបណ្តាលយុវជនម្នាក់រងរបួស  ប្រភពព័ត៌មាន​ខ្លះ បានទម្លាយអោយដឹងថា​ ៖ សំណុំរឿងមិនត្រូវបានបញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្តនោះទេ ដោយថាជនដៃដល់ជាមន្ត្រីនគរបាលជាប់ថ្មីនោះជាកូនលោកផ្កាយបីដ៏មានឥទ្ធិពលម្នាក់នៅក្នុងក្រសួងមហាផ្ទៃដែលទើបចូលនិវត្តន៍។ប្រភពបានបន្តទៀតថា មន្ត្រីនគរបាលរូបនោះ ត្រូវបានគេកែសំណុំរឿងអោយមានភាពធូរស្រាលដែលអាចដោះលែងអោយមានសេរីភាព ឬ ក៏ពិន័យរដ្ឋបាលអង្គភាព តាមរយះអង្គហេតុបាញ់ការពារខ្លួន…។យោងលើអង្គហេតុនេះ និង ប្រភពបែកធ្លាយករណីរត់ការ ចរចាជាមួយជនរងគ្រោះក្រៅប្រព័ន្ធតុលាការ ជនដៃដល់ ហាក់មានសង្ឃឹមច្រើនក្នុងការដោះលែង ដោយលើកលែងការចោទប្រកាន់ពីអយ្យការ។

     មហាជនកំពុងរងចាំមើល ថាវាសនាមន្ត្រីនគរបាលដៃដល់ បាញ់បោះសេរី ឥទ្ធិពលឪពុកជាអគ្គរងនៃក្រសួងមហាផ្ទៃដែលចូលនិវត្តន៍ហើយ អាចជួយកូនប្រុសម្នាក់នេះបានរឺយ៉ាងណា ។ ចំណែកជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ អាចទទួលបានយុត្តិធម៌ដែរឬទេ។ 

ទោះជាមានករណីរត់ការក៏ដោយ មិនអាចកែសំណុំរឿងពីបទល្មើសបាញ់សម្លាប់ជនរងគ្រោះ មកជាការប្រើសិទ្ធបាញ់ការពារខ្លួនបានឡើយ ខណៈខ្មាន់កាំភ្លើងមានចេតនាទុច្ចរិតប្រព្រឹត្តបទឧក្រិដ្ឋ ដើរតម្រង់មកបាញ់ជនរងគ្រោះតែម្តង ។ 

សូមរងចាំតាមដានបន្ត ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com