ខេត្តបាត់ដំបង÷ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលត្រូវបានសម្ពោធដាក់អោយប្រើប្រាស់នៅពេលនេះអាចផលិតទឹកស្អាតបានចំនួន៥០ម៉ែត្រគូបក្នុង១ថ្ងៃដើម្បីផ្គត់ផ្គង់ឲ្យសិក្ខាកាមប្រើប្រាស់ក្នុងអំឡុងពលហ្វឹកហ្វឺនក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោ(សែន)វាលចាបយោធភូមិភាគទី៥ដែលស្ថិតក្នុងភូមិសាស្ត្រភូមិកណ្តាលស្ទឹងឃុំអណ្តើកហែបស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នេះក្រោអធិបតីភាពពីសំណាក់លោកកិត្តិសេដ្ឋាបណ្ឌិតចម.ប្រសិទ្ធិទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងលោកជំទាវ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកងួន.រតនៈអភិបាលខេត្តបាត់ដំបងនិងលោកជំទាវព្រមទាំងអស់លោក.លោកស្រីជាប្រតិភូអមដំណើរភ្ញៀវកិត្តិយសជាតិអន្តរជាតិកងកម្លាំងជាច្រើនផងដែរដែលពិធីនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។
ក្រោយពីបានសំណេះសំណាលជាមួយកងកម្លាំងនឹងបានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន.សែនដល់កងកម្លាំងនឹងក្រុមគ្រួសារលោកកិត្តិសេដ្ឋាបណ្ឌិតចម.ប្រសិទ្ធិក៏បាននាំយកអំណោយមួយចំនួនដើម្បីជួយឧបត្ថម្ភជូនកងទ័ពនឹងគ្រួសារកងទ័ពទាំងអស់ក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែនផងដែរ។ដោយអំណោយទាំងនោះរួមមាន÷មីជាតិ៥៦១កេស,ទឹកត្រីទឹកស៊ីអុីវ៦១១យួរ,អំបិលគ្រាប់៤៥០គ.ក,ទឹកដោះគោខាប់៩២២កំប៉ុង,ទឹកសុទ្ធ៥៦១កេស,ទឹកផ្លែឈើ៥០កេស,ស្រាបៀ៥០កេស,ក្រម៉ា១០០រួមនិងថវិកា១០.០០០០០៛(មួយលានរៀលផងដែរ។ក្រៅពីនេះដើម្បីឆ្លើយតបតាមតម្រូវការនឹងមានការស្នើសុំរបស់លោកមេបញ្ជាការកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥ផងលោកក៏បានផ្តល់នូវម៉ាស៊ីនភ្លើងដែលមានកម្លាំង(៤៥Kw)ចំនួន០១គ្រឿងនិងផ្ទះ០១ខ្នងទំហំ៥ម៉ែត្រ×៨ម៉ែត្រសម្រាប់ជាប្រយោជន៍ដល់កងកម្លាំងសម្រាប់ប្រើប្រាស់ផងដែរ៕សៅ សារិទ្ធ