ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរុករានទន្ទ្រានដី ហ៊ុំព័ទ្ឋកាប់ ឈូសឆាយដីព្រៃរបស់រដ្ឋខុសច្បាប់ នៅចំណុចកន្ទុយភូមិក្រឡាពុះ ឃុំតាឡាតស្រុកសេសានរបស់ខេត្តស្ទឹងត្រែង ត្រូវបានឃុំខ្លួនបណ្ណោះអាសន្ន។

ចៅក្រមស៊ើបសួរសាលាតំបូងខេត្តស្ទឹងត្រែង លោក អួងវុទ្ធា កាលពីថ្ងៃទី29ខែសីហាឆ្នាំ2020 សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នទៅលើជនសង្ស័យឈ្មោះ ម៉ាជេត ហូសេន ភេទប្រុសអាយុ35ឆ្នាំជនជាតិខ្មែរឥស្លាម
ពាក់ព័ន្ធករណីរុករានទន្ទ្រានដី ហ៊ុំព័ទ្ឋកាប់
ឈូសឆាយដីព្រៃរបស់រដ្ឋខុសច្បាប់ នៅចំណុចកន្ទុយភូមិក្រឡាពុះ ឃុំតាឡាតស្រុកសេសានរបស់ខេត្តស្ទឹងត្រែង។

ករណីនេះត្រូវបានព្រះរាជអាជ្ញានៃអយ្យកាអមសាលាតំបូងខេត្តស្ទឹងត្រែងបានដឹកនាំកម្លាំងចម្រុះចូលទៅចាប់វាយខ្នោះចេញពីទីតាំងកើតហេតុខាងលើ។
ពាក់ព័ន្ធករណីនេះ លោក ម៉ាជេត
ហូសេន ដែលជាជនសង្ស័យបានបញ្ជាក់ប្រាប់មហាជននៅចំពោះមុខព្រះរាជអាជ្ញាថា: ដីទាំងអស់នេះគឺខ្លួនបានទិញពីឈ្មោះ លឿ រចនា ជាប្តី និងឈ្មោះខង ហឿន ជាប្រពន្ធដែលត្រូវជាកូនបង្កើតរបស់លោក សឿន ខង មេឃុំតាឡាត។ហើយការទិញលក់នេះគឺមានការទទួលដឹងឮពីសំណាក់លោកសឿនខងបានចុះហត្ថលេខា និងម៉ាករ៉ុនជាស្មៀនឃុំប្រថាប់ត្រា ក៌ប៉ុន្តែពុំបានចុះលេខគល់បញ្ជីក្នុងសៀវភៅរដ្ឋបាលឃុំនោះទេ។
ពាក់ព័ន្ឋជាមួយគ្នានេះ ក្រុមប្រឹក្សាឃុំម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា:
.ការសញ្ញេទិញលក់ដីព្រៃនេះគឺលោក សឿនខង និងឈ្មោះ ម៉ាករ៉ុន ជាស្មៀនឃុំបានឃុបឃិតគ្នាតែពីរនាក់ប៉ុណ្ណោះមិនបានតំកល់ទុកច្បាប់ដើម នៅទីតាំងសាលាឃុំនោះទេ ដែលប្រការនេះគឺល្មើសច្បាប់ទាំងស្រុង។
.លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានលោកបានបញ្ជាក់នៅចំពោះមុខព្រះរាជអាជ្ញាផងដែរថា: កន្លងមកលោកបានធ្វើសេចក្តីណែនាំជារើយៗ និងកោះហៅប្រជុំតាមដីកាបង្គាប់របស់ឯកឧត្តម មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង(ហាមដាច់ខាតមិនអោយលក់ទិញនិងចេញលិខិតស្នាមលើករណីលក់ទិញដីព្រៃនោះឡើយ។ ក៌ប៉ុន្តែ មេឃុំរូបនេះហាក់បីដូចស្តាប់គ្នាមិនបាន ផ្គើនទៅនិងបទបញ្ជា ផ្គើនទៅនិងច្បាប់របស់រដ្ឋ។ហើយជាមួយគ្នានេះផងដែរ ឯកឧត្តមជេតខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាតំបូងខេត្តស្ទឹងត្រែង តាមលិខិតបង្គាប់ការរបស់ឯកឧត្តមអភិបាលខេត្ត មុំសារឿន ក៌បានដឹកនាំកម្លាំងចម្រុះចុះទៅដល់ទីតាំងផ្សេងទៀតនៅចំណុចត្រពាំងបេះគុយ ស្ថិតនៅក្នុងភូមិក្រឡាពុះឃុំតាឡាតស្រុកសេសាន។ប្រទះអ្នកចាំចំការកាន់កាប់ដីព្រៃនៅទីនោះបានបញ្ជាក់ប្រាប់ព្រះរាជអាជ្ញាថា:
.ខ្លួនមករស់នៅទីនេះគឺសុទ្ធសឹងតែបានស្នើសុំនិងមានការអនុញ្ញាតិពីមេឃុំ សឿនខង នេះតែម្តង។ ហើយពួកគេភាគច្រើនគឺជាជនចំណាក់ស្រុកភៀសខ្លួនមកពីខេត្តក្រចេះអត់ទាន់បានធ្វើលិខិតផ្លាស់លំនៅដ្ឋានមករស់នៅទីនេះទេ។ គឺមកសម្ងំកាប់ទន្ទ្រានដីព្រៃធ្វើចំការដើម្បីលក់បន្តទៅអោយខ្មែរឥស្លាមនោះតែប៉ុណ្ណោះ
នេះបើតាមការបញ្ជាក់ពីលោកសនប៊ុនហួត នាយប៉ុស្ថិ៍រដ្ឋបាលខ្សាច់ថ្មី។


.បើតាមប្រភពពីប្រជាពលរដ្ធនៅក្នុងមូលដ្ឋានភូមិឃុំខាងលើបានអោយដឹងថា:
មេឃុំរូបនេះបានបង្គាប់អោយកូនស្រីពៅរបស់ខ្លួនឈ្មោះ ខងហឿនដើរប្រមូលមេដៃពីប្រជាពលរដ្ឋអោយគាំទ្រ ថាដីនោះជាដីភូមិ ក៌ប៉ុន្តែអ្នកភូមិពុំបានផ្តិតមេដៃអោយនោះទេ ដោយសារគេសង្កេតឃើញទីតាំងដីកន្លែងនោះគឺជាដីព្រៃការពារនិងជាតំបន់ដីកប់ខ្មោចរបស់អ្នកស្រុក។
.ព្រះរាជអាជ្ញាបានសង្កត់ធ្ងន់ថា: ករណីមានពាក់ព័ន្ធនិងអាជ្ញាធរដែនដី អាជ្ញាធរមូលដ្ឋានភូមិឃុំជាដើម បានចុះហត្ថលេខាលក់ទិញដីព្រៃល្មើសច្បាប់គឺជាការប្រព្រិត្តិដោយខុសច្បាប់របស់រដ្ឋ. គួប្បីព្រះរាជអាជ្ញាត្រូវផ្តន្ទាទោសឲ្យសក្តិសមទៅនិងបទល្មើសជាក់ស្តែងជាធរមាន៕
រាយការណ៍ពីក្រុងស្ទឹងត្រែង ខ្ញុំបាទលីវណ្ណះ Pntv ទូរទស្សន៍ព្រះនរាយណ៍៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com