ខេត្តបាត់ដំបង÷កាកសំណល់ជាច្រើនកន្លែងក្នុងក្រុងបាត់ដំបងបានក្លាយទៅជាជម្រកសត្វមូសខណះដែលក្រុមហ៊ុនដឹកជញ្ជួនមានការយឺតយ៉ាវខណះដែលកាកសំណល់ទាំងនេះបង្កឡើងដោយប្រជាពលរដ្ឋមួយចំនួនតែងលួចយកទៅបោះចោលតៗគ្នា។ការទម្លាប់បែបនេះរបស់ប្រជាពលរដ្ឋមួយចំនួនកន្លងទៅបានបង្ខំចិត្តអោយរដ្ឋបាលសាលាក្រុងចេញវិធានការក្តៅមួយចំអិនកំពិសរហូតឈានដល់ដាក់កម្លាំងឃ្លាំមើលនឹងផាកពិន័យផងប៉ុន្តែវិធានការនេះត្រូវបានរសាត់ទៅវិញយ៉ាងឆាប់រហ័ស។ចំពោះកាកសំណល់នៅតាមចិញ្ចើមផ្លូវឋិតក្នុងសង្កាត់ចំការសំរោងក្រុងបាត់ដំបងយ៉ាងសន្ធឹកសន្ធាប់នេះទូរទស្សន៍ព្រះនរាយហ៍បានសួរទៅលោកផេង.សិទ្ធីអភិបាលក្រុងតាមប្រព័ន្ធតេលេក្រាមនៅព្រឹកថ្ងៃទី០១ខែកញ្ញានេះថាតើខាងរដ្ឋបាលក្រុងមានវិធានការយ៉ាងណាចំពោះកាកសំណល់ទាំងនោះតែលោកមិនបានឆ្លើយតបនោះទេមកដល់ពេលនេះ។
បញ្ហាកាកសំណល់នេះដែរប្រជាពលរដ្ឋក្នុងភូមិបានត្អូញត្អែអំពីខ្លិនស្អុយដែលបានជះខ្លិនពាសពេញភូមិធ្វើអោយពួកគាត់ស្ទើរលេបបាយមិនរួចនឹងជាសំបុកសត្វមូសផងដែរ។ចំណែកអ្នកធ្វើដំណើរក៏បានធ្វើការរិះគន់ចំពោះមន្ត្រីទទួលបន្ទុកផងដែរថាខ្វះការគ្រប់គ្រងផ្នែកអនាម័យធ្វើអោយបរិស្ថានក្នុងក្រុងមានភាពអាប់អ៊ួដែលបង្កអោយមានខ្លិនស្អុយប៉ះពាល់ដល់អារម្មណ៍អ្នកធ្វើដំណើររួមនឹងសុខភាពលើមនុស្សទូទៅផង។ពាក់ព័ន្ធនឹងខ្លិនចេញពីកាកសំណល់នេះមហាជនបានផ្តល់យោបល់ស្របគ្នាថាបើសិនជាកាកសំណល់នៅយូមិនទាន់បានប្រមូលគូរដ្ឋបាលក្រុងរកវិធានការប្រើប្រាស់ថ្នាំណាមួយដើម្បីយកទៅបាញ់លើកាកសំណល់នោះដើម្បីបំបាត់ខ្លិននិងបង្ការសត្វមូសមួយរយះទើបជាការប្រសើបើសិនជាអាចនិងធ្វើទៅបាន។
ពាក់ព័ន្ធនឹងបញ្ហានេះព្រះនរាយហ៍មិនអាចទាក់ទងទៅប្រធានគ្រប់គ្រងក្រុមហ៊ុនសុិនទ្រីប្រចាំខេត្តបានទេដោយគ្មានប្រភពទាក់ទង។ទោះបីយ៉ាងណាតាមការអះអាងពីកម្មករប្រមូលសម្រាមសុិនទ្រីបានអោយដឹងថាការយឺតយ៉ាវក្នុងការប្រមូលសម្រាមនេះដោយសាតែរថយន្តដឹកសម្រាមខូចមិនទាន់ជួសជុលតែត្រូវបានប្រជាពលរដ្ឋក្នុងភូមិចោទថាជាពាក្យដោះសារបស់ក្រុមហ៊ុនមួយនេះទៅវិញ។ប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខេត្តជួយពន្លឿនក្នុងការប្រមូលកាកសំណល់នេះអោយបានឆាប់រហ័យចៀសវាងបង្កខ្លិនស្អុយកាន់តែខ្លាំងនឹងជាជម្រកសត្វមូសដ៏សំខាន់ផងដែរ៕សៅ សារិទ្ធ