ខេត្តបាត់ដំបង÷ក្រោយពីផ្សារណាត់ឬផ្សារធំថ្មីត្រូវបានអគ្គីភ័យបំផ្លាញនៅថ្ងៃទី០២ខែកញ្ញានេះរដ្ឋបាលខេត្តបាត់ដំបងបានចុះរៀបចំនៃផ្នែកខ្លះឲ្យអាជីវករចូលលក់ដូរធម្មតាឡើងវិញផងដែរ។ដោយឡែកនៅផ្នែកប៉ែកខាងលិចផ្សារដែលរងការឆេះបំផ្លាញដោយអគ្គីភ័យធ្ងន់ធ្ងរកាលពីព្រលប់ថ្ងៃទី៣០ខែសីហាកន្លងទៅនេះនៅមិនទាន់អនុញ្ញាតឲ្យចូលលក់ដូរនោះទេ។លោកសឿម.ប៊ុនរិទ្ធអភិបាលរងខេត្តទទួលបន្ទុកបានអោយដឹងថា÷រហូតមកដល់ពេលនេះនឹងជាការវាយតម្លៃចុងក្រោយគឺមានការខូចខាតជាទឹកប្រាក់សរុបប្រមាណ៨៣១ពាន់ដុល្លារ។ដោយតូបលក់ដូរបានខូចខាតទាំងស្រុងចំនួន៣២តូបប៉ាន់ប្រមាណជាទឹកប្រាក់ចំនួន៧៥ម៉ឺនដុល្លារ។ដែលតូបទាំងនោះរួមមាន÷តូបលក់គ្រឿងទេសចំនួន១៥តូបមាន៨ម្ចាស់,តូបចានឆ្នាំងចំនួន៤តូបម្ចាស់តែមួយ,តូបលក់ខោអាវចំនួន១៣តូបមាន៤ម្ចាស់។
ចំណែកតូបដែលរងការខូចខាតប្រមាណ៥០%មានចំនួន៦តូបក្នុងនោះតូបគ្រឿងទេសចំនួន៥តូបនិងតូបខោអាវ១តូបគិតជាទឹកប្រាក់ប្រមាណ៨ម៉ឺនដុល្លារផងដែរ។លោកសឿម.ប៊ុនរិទ្ធិអភិបាលរងខេត្តបានបន្តថា÷យោងតាមការពិនិត្យនឹងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញបានសន្និដ្ឋានថាហេតុផលនៃការឆេះផ្សារនេះគឺបណ្តាលមកពីការទុស្សេខ្សែភ្លើង។លោកថាដោយការឆេះនេះមានសភាពធ្ងន់ធ្ងរទាមទាឲ្យខាងមន្ទីរដែនដីនិងមន្ទីរវប្បធម៌ខេត្តសហការគ្នាពិនិត្យនិងជួយជួសជុលឡើងវិញនិងឲ្យសាម៉ីមន្ទីរធ្វើការពិនិត្យវាយតម្លៃដើម្បីធ្វើការជួសជុលឡើងវិញដើម្បីឲ្យឆ្លើយតបនិងអាគារបន្សល់ទុកពីបុរាណនិងរក្សានូវទម្រង់ដើមរបស់អតីតផ្សារចាស់មួយនេះឲ្យបានគង់វង់បន្តទៀត៕សៅ សារិទ្ធ