(កណ្តាល):…ពិធីបើកការដ្ធានចាក់ផ្លូវបេតុង១ខ្សែប្រវែងជិត៦០០ម៉ែត្រ នៅក្នុងភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក នឹងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងស្រុក ប្រធានអនុប្រធានការិយាល័យជំវិញស្រុក មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងទាំងបីអង្គភាព មេឃុំ មេភូម ប្រជាការពារ និងប្រជាពលរដ្ធសរុបចំនួន៣០៤នាក់។ លោក ងី សារី មេឃុំព្រែកទន្លាប់ បានលើកឡើងថា ពិធីបើកការដ្ធានចាក់ផ្លូវបេតុង១ខ្សែនៅក្នុងភូមិកំពង់ចម្លងនេះ មានប្រវែង៥៨០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ដែលជាគម្រោងថវិកាមូលនិធិរបស់ស្រុកឆ្នាំ២០២០។ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុក បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំដ៍ឈ្លាស់វៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ។ជាក់ស្តែងនៅក្នុងស្រុកលើកដែកយើង មានការអភិវឌ្ឍន៍នូវហេដ្ធារចនាសម្ព័ន្ធមាន មន្ទីរពេទ្យ សាលារៀន វត្តអារាម ផ្លូវកៅស៊ូ ស្ពាន ផ្លូវបេតុង ផ្លូវលំក្រាលខ្សាច់ភ្នំ ប្រព័ន្ធធារាសាស្ត្រប្រឡាយទឹក។ល។នេះគឺជាការយកចិត្តទុកដាក់ដ៍សំខាន់គ្មានអ្វីប្រៀបបានរបស់ប្រមុខរាជរដ្ធាភិបាលមកលើបងប្អូនប្រជាជនយើង ជាពិសេសទីណាបងប្អូនមានទុក្ខលំបាកឫជួបគ្រោះធម្មជាតិផ្សេងៗ និងមានក្រុមការងាររាជរដ្ធាបាល និងកាកបាទក្រហមកម្ពុជាចុះជួយបងប្អូនគ្រប់ច្រកល្ហក់ ដាច់ខាតមិនទុក្ខអោយប្រជាជនណាម្នាក់ស្លាប់ដោយសារអត់ស្បៀងអាហារនោះឡើយ។លោក អភិបាលស្រុក ក៍សូមអំពាវនាវដល់បងប្អូនប្រជាជនដែលរស់នៅអមសងខាងផ្លូវដែលកំពុងស្ថាបនានេះ ត្រូវចេះអធ្យាស្រ័យ និងជួយចូលរួមបរិច្ចាកនូវការប៉ះពាល់របងក្បាលដីឫផលដំណាំបន្តិចបន្តួច ដើម្បីអោយដំណើរការសាងសង់ផ្លូវបេតុង១ខ្សែនេះឆាប់រួហើយរួចរាល់។ ក្នុងឱកាសនោះដែរប្រជាជនក្នុងភូមិកំពង់ចម្លង ក៍បានសម្តែងនូវទឹកចិត្តសប្បាយរីករាយជាខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរស្រុក ឃុំ ភូមិ ដែលបានចាក់ផ្លូវបេតុងអោយពួកគាត់តាមតម្រូវការ ព្រោះកន្លងពួកគាត់ពិបាកធ្វើដំណើរណាស់ ពិសេសនារដូវវស្សាម្តង៕