ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មន្ទីរទេសចរណ៍ខេត្តជំរុញអោយម្ចាស់ភោជនីយដ្ឋាននឹងអាហារដ្ឋានទាំងអស់ពង្រឹងផ្នែកអនាម័យទាំងចំណីអាហារនឹងទីតាំងដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍អោយកាន់តែមានកំណើនខ្ពស់

ខេត្តបាត់ដំបង÷ការធ្វើយុទ្ធនាការក្រោមប្រធានបទ(កម្ពុជាស្អាតនិងអាហារដ្ឋានគ្មានសម្រាមក្រោមតុ)ជាលើកទី១ហើយដែលមន្ទីរទេសចរណ៍បានធ្វើឡើងក្នុងគោលបំណងបំផុសអោយបណ្តាភោជនីយដ្ឋាននិងអាហារដ្ឋាននានាក្នុងក្រុងនឹងខេត្តបាត់ដំបងចូលរួមលើកកម្ពស់នូវសោភ័ណភាពអនាម័យចំណីអាហារនិងទីតាំងបម្រើសេវាម្ហូបអាហារភេសជ្ជៈក្នុងទីប្រជុំជនក្រុង,ខេត្តក្នុងការទាក់ទាញដល់ភ្ញៀវទេសចរមកលេងក្នុងខេត្តអោយកាន់តែច្រើនថែមទៀត។នេះជាការលើកឡើងរបស់លោកអ៊ុច.អ៊ុភីនីស្សារ៉ាប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងខណះដែលលោកបានដឹកនាំមន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យាក្រោមឱវាទមន្ទីរចុះធ្វើយុទ្ធនាការខាងលើនេះកាលពីរសៀលថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២០។
លោកប្រធានមន្ទីររូបនេះបានបន្តថា៖យុទ្ធនាការនេះធ្វើឡើងដើម្បីចុះណែនាំនិងជម្រុញទៅដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាននានាក្នុងក្រុងបាត់ដំបងដើម្បីឲ្យចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមមូលដ្ឋាននិងការធ្វើអាជីវកម្មរបស់ខ្លួនត្រូវរៀបចំអោយមានធុងសម្រាមគ្រប់តុចៀវវាងបោះចោលពាសពេញក្រោមតុដែលជាការប៉ះពាល់អារម្មរបស់ភ្ញៀវ។
លោកបន្តថា÷បើទោះបីយុទ្ធនាការនេះជាលើកដំបូងក៏មន្ទីរនិងខិតខំរៀបចំឲ្យមានយុទ្ធនាការនេះជាបន្តបន្ទាប់ទៀតដើម្បីឲ្យទីក្រុងបាត់ដំបងយើងស្អាតប្រកបដោយបរិស្ថាននិងនឹងអនាម័យល្អដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ដែលឆ្លងកាត់និងមកស្នាក់នៅដើរកំសាន្តក្នុងខេត្តអោយកាន់តែមានទំនុកចិត្តផ្នែកអនាម័យនឹងបរិស្ថានល្អ។លោកបន្តថាក្រោយពីមានយុទ្ធនាការនេះលោកសង្ឃឹមថាម្ចាស់ភោជនីយដ្ឋាន,អាហារដ្ឋាន,តូបអាហារ,វីថីលក់ម្ហូបអាហារនឹងចូលរួមសហការដើម្បីជាផលប្រយោជន៍ដល់សុខភាពយើងទាំងអស់គ្នា៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com