ខេត្តបាត់ដំបង÷ក្រោយពីជម្ងឺឆ្លងកូវីត១៩កើតឡើងដែលផ្តើមចេញពីប្រទេសចិនបានវាយលុកលើប្រទេសនានាជុំវិញពិភពលោកក្នុងនោះក៏មានកម្ពុជាផងបានធ្វើអោយរាជរដ្ឋាភិបាលបង្ខំចិត្តសម្រេចបិទទ្វាសាលារៀនមួយរយះ។ការបិទនេះព្រោះតែរាជរដ្ឋាភិបាលបានគិតគូខ្ពស់ដល់អាយុជីវិតរបស់សិស្សានុសិស្សក៏ដូចជាពលរដ្ឋទូទាំងប្រទេសផងដែរ។ដោយបច្ចុប្បន្នកម្ពុជាបានថមថយនៃជម្ងឺនេះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបានសម្រេចអនុញ្ញាតអោយបើកទ្វាសាលារៀនឡើងវិញនូវទូទាំងប្រទេសក្នុងពេលដ៏ខ្លីខាងមុខនេះ។ពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលសម្រេចបើកទ្វាសាលារៀនឡើងវិញនេះប្រជាពលរដ្ឋដែលជាមាតាបីតាសិស្សត្រេកអរនឹងសាទ័រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល។ពួកគាត់ថាការបិទទ្វាសាលារៀនកន្លងមកជាការខាតពេលវេលានៃការសិក្សារបស់កូនៗពួកគាត់ហើយពួកគាត់តែងបារម្ភរឿងកូនៗរបស់ពួកគាត់បាត់បង់ស្មារតីរៀនសូត្រខណះដែលពួកគេយល់ថាជាឱកាសទំនេរពួកគេដើរលេងច្រើនជួបជុំមិត្តភក្រឬផឹកសុីជាដើមដែលនាំអោយពួកគេបាត់បងចំណង់រៀនឡើងវិញបើទោះបីកន្លងមកក្រសួងបានដាក់គោលការបង្រៀនតាមអុិនធីណេតក៏ដោយចុះ។
ពួកគាត់បន្តថាការត្រេកអររបស់ពួកគាត់ក៏នៅតែមានការព្រួយបារម្ភខ្លះដែរចំពោះជម្ងឺកូវីត១៩ព្រោះវាមិនទាន់ផុតរលត់នៅឡើយដែលពួកគាត់ទាមទាអោយលោកគ្រូអ្នកគ្រូមានវិធានការការពារខ្ពស់លើបញ្ហាដែលកំពុងប្រឈមនេះ។ពាក់ព័ន្ធនឹងក្តីបារម្ភរបស់មាតាបីតាសិស្សនេះលោកយី.សុងគីប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានអោយដឹងនៅថ្ងៃទី០៥ខែកញ្ញានេះថា÷ដំណើការចូលរៀនរបស់សិស្សក្នុងខេត្តបាត់ដំបងនាថ្ងៃទី៧ខែកញ្ញាខាងមុខនេះខាងមន្ទីរត្រូវរៀបចំការបង្រៀនតាមសាលានីមួយៗដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលផងដែរដូចជារៀបតុអោយមានការកម្លាតពីគ្នាហើយមុននឹងចូលរៀនមានទឹកថ្នាំសម្រាប់បាញ់ខ្លួននឹងលាងដៃជាដើម៕សៅ សារិទ្ធ
0
ប្រជាពលរដ្ឋជាមាតាបីតាសិស្សត្រេកអរដែលរាជរដ្ឋាភិបាលបានសម្រេចបើកទ្វាសាលារៀនឡើងវិញ
Filed in: Uncategorized