ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទោះបីជាអំពៅធ្លាក់ថ្លៃ កសិករឃុំជាខ្លាង ស្រុកស្វាយអន្ទរ នៅតែបន្តដាំ ជៀសជាងទៅធ្វើកាចំណាក់ស្រុកឆ្ងាយបែកពីក្រុមគ្រួសារ…

(ព្រៃវែង)….. ប្រជាកសិករជាច្រើនគ្រួសាររស់នៅក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅតែបន្តនាំគ្នាប្រកបមុខរបរដាំដំណាំអំពៅ បើទោះបីជាហាងឆេងតម្លៃអំពៅឆ្នាំនេះធ្លាក់ថ្លៃចុះថោកបន្តិចក៍ដោយ។ ប្រជាកសិករជាច្រើនរស់នៅក្នុងឃុំជាខ្លាង បានរៀបរាប់ប្រហាក់ប្រហែលគ្នាប្រាប់អ្នកសារព៌តមានអោយដឹងកាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ថា ពួកគាត់ប្រកបមុខរបរដាំដំណាំអំពៅនេះ ម្នាក់ៗយូរឆ្នាំមកហើយ ដោយខ្លះជួលដីគេធ្វើ និងខ្លះទៀតធ្វើលើដីកម្មសិទ្ធិខ្លួនឯង ដែលមានទំហំចាប់ពី១ហិកតា ជាង១ហិកតា រហូតដល់៣ហិកតាក៍មានដែរ។ចំណែកបទពិសោធនៃការដាំអំពៅ គឺចេះតៗគ្នាតាមដូនតាមក រីឯរបៀបថែទាំការពារសត្វល្អិតកុំអោយមានយាយីក គឺអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីជំនាញកសិកម្មផងដែរ។កសិករបន្តថា បច្ចេកទេសនៃការដាំដំណាំអំពៅ ជំហ៊ានដំបូងភ្ជួរដីបំបែកគល់អោយរលួយបានដាក់ផ្សាំកូនប្រហែល១ឫ២ខែដុះ បានដកយកមកដាក់ដាំនៅលើដីដែលភ្ជួរទុកហាលអោយស្ងួតប្រហែលកន្លះខែមុន រួចបាញ់ទឹកស្រោចអោយសើមជោគល្មមដាក់ជីតិចៗ។គិតចាប់ពីដាំប្រើរយៈពេលប្រហែល៨-៩ខែទើបបានប្រមូលផល។ទោះជាយ៉ាងណាដំណាំអំពៅត្រូវការមើលថែទាំអោយបានដិតដល់មិនខុសពីដំណាំផ្សេងៗនោះទេ គ្រាន់តែមិនសូវមានសត្វល្អិតមកយាយីច្រើនប៉ុណ្ណោះ។កសិករបញ្ជាក់ថា ឆ្នាំមុនៗអំពៅលក់បានថ្លៃគ្រាន់បើ ដោយមានឈ្មួញចុះមកម៉ៅទិញដល់ចំការ ក្នុង១ហិកតា ៣០លានរៀល ទៅជាង៣០លានរៀលឯណោះ។ប៉ុន្តែសម្រាប់នេះ ឈ្មួញទិញតម្លៃត្រឹមតែ២០លានរៀលទៅជាង២០លានរៀលទេ ក្នុង១ហិកតា តាមអំពៅល្អឫមិនល្អ ក្រោមហេតុផលថា ដំណាក់ការកូវីត-១៩កុំពុងរីករាលដាល មិនសូវមានអ្នកហូបទឹកអំពៅ។កសិករបញ្ជាក់បន្ថែមថា មុខរបរដាំដំណាំអំពៅជាច្រើនឆ្នាំមកនេះបានលើកស្ទួយជីវភាពសេដ្ធកិច្ចគ្រួសាររបស់ពួកគាត់បានធូធារកម្រិតមធ្យម ជួយអោយកូនចៅបានរៀនសូត្រកន្លងមកដែរ។ហេតុដូច្នេះទោះបីអំពៅធ្លាក់ថ្លៃធ្វើអោយពួកគាត់ចំណេញបានតិចឫខាតក៍ដោយ វាជារឿងធម្មតាទេ ជីវិតអ្នកស្រែចំការជៀសមិនផុត១ឆ្នាំខុស ១ឆ្នាំត្រូវ បានរស់នៅជួបជុំមូលជាមួយក្រុមគ្រួសារ បើទៅរកងារងារចំណាក់ស្រុកឆ្ងាយក៍គេមិនយកដែរ ព្រោះពួកគាត់មានវ័យចំណាស់ចាស់ៗអស់ហើយ ជាពិសេសខ្លាចឆ្លងកូវីដ-១៩ផង។កសិករក៍សូមសំណូមពរដល់អាជ្ញាធរមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់មេត្តាជួយរកទីផ្សារអោយអំពៅរបស់ប្រជាកសិករមានហាងឆេងបានតម្លៃខ្ពស់ស្មើឆ្នាំមុនៗវិញផង………………….សម្លេងកសិករ។ ពាក់ព័ន្ធបញ្ហានេះ លោក បិុច សុង អភិបាលស្រុកស្វាយអន្ទរ បានប្រាប់អោយដឹងតាមទូរស័ព្ទថា ឃុំជាខ្លាងមានផ្ទៃដីស្រែចំការសរុបជាង៣០០០ហិកតា ដែលមានបងប្អូនប្រជាពលរដ្ធរស់នៅក្នុងឃុំជាខ្លាងនេះបានប្រកបមុខរបរដាំដំណាំអំពៅប្រហែល៣០០ទៅ៤០០គ្រួសារប៉ុណ្ណោះ នៅលើផ្ទៃដីចំនួន៥២២ហិកតា។ក្រៅពីនឹងគឺសុទ្ធតែអ្នកធ្វើស្រូវ។លោក អភិបាលស្រុកបន្តថា កន្លងមកឯកឧត្តមរដ្ធមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរជាមួយ ប្រធានមន្ទីរ ប្រធានការិយាល័យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចុះទៅពិនិត្យមើលអំពៅកសិករនៅស្រុកស្វាយអន្ទរ និងបានជំរុញអោយមន្ត្រីជំនាញជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេសដល់កសិករ រួមជាមួយរកទីផ្សារផង។ចំពោះអំពៅឆ្នាំនេះចុះថោកដោយសារវិបត្តជំងឺកូវីដ-១៩ តាមសាលារៀន បណ្តាក្រុមហ៊ុនសហគ្រាស់មួយចំនួនត្រូវបានបិទ ភ្ញៀវទេសចរណ៍មិនសូវដើរលេង គ្មានអ្នកហូបទឹកអំពៅ។តែសម្រាប់តម្លៃស្រូវឆ្នាំនេះបានថ្លៃ១គីឡូក្រាមជាង៨០០រៀលទៅ១០០០រៀល ខណៈឆ្នាំមុនៗតម្លៃត្រឹមតែ៧០០រៀលទៅ៨០០រៀល។អ្វីក៍ដោយតែគេត្រូវការច្រើនបានថ្លៃហើយ បើមិនសូវមានតម្រូវការគឺធ្លាក់ថ្លៃអញ្ចឹង។លោក បុិច សុង អភិបាលស្រុក បញ្ជាក់បន្ថែមថា នៅក្នុងស្រុកស្វាយអន្ទរ គឺមានតែពលរដ្ធឃុំជាខ្លាងមួយទេ ដែលប្រកបមុខរបរដាំដំណាំអំពៅ………………….សម្លេងអភិបាលស្រុក

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com