ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ធាននគរបាលអន្តោរប្រវេសន៍អញ្ជើញចុះពិនិត្យមើលការសាងសង់អាគារច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ(កម្ពុជា-វៀតណាម).

(ខេត្តព្រៃវែង)…. នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ធាននគរបាលអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីនគរបាលអន្តោរប្រវេសន៍ក្រោមឱវាតអញ្ជើញចុះពិនិត្យមើលការសាងសង់នូវអាគារច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ(កម្ពុជា-វៀតណាម) ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ បើតាមមន្ត្រីនគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ បានអោយដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញចុះមកនេះគឺដើម្បីពិនិត្យមើលសំណង់អាគារទាំងកន្លែងធ្វើការ និងកន្លែងស្នាក់នៅ ដែលមានបំពាក់ទៅដោយម៉ាសុីនត្រជាក់ សម្ភារ:ឧបករណ៍ទំនើបៗនៅតាមបន្ទប់ការិយាល័យជំនាញធ្វើការនីមួយៗអោយមានសោភ័ណ្ឌភាពល្អ។ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានណែនាំជំរុញដល់ក្រុមហ៊ុនទទួលការសាងសង់ជួយពន្លឿននូវការសាងសង់នេះអោយបានឆាប់រួចរាល់ ព្រោះការសម្ភោធដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០២០នេះហើយ។ មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ បានបញ្ជាក់បន្ថែមទៀតថា អាគារនេះគឺជាអាគារត្រួតពិនិត្យបែបបទ(ច្រកចេញ-ច្រកចូល ដាច់ដោយឡែកពីគ្នា) ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីដើមខែ០១ ឆ្នាំ២០២០ គម្រោងនឹងរួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែ១០ ឆ្នាំ២០២០។ឥឡូវសាងសង់បានប្រហែល៩០%ភាគរយហើយ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com