ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដឹកនាំមន្ត្រីក្រោមឱវាតអញ្ជើញចូលរួមសូត្រមន្តបង្សុកូលវេនកាន់បិណ្ឌទី៩ព្រមទាំងប្រគេនបច្ច័យនិងទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តគីរីរតនារាមហៅវត្តកំពង់ភ្នំក្នុង.

(កណ្តាល)….. នាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក លោកស្រី ស្នងការរង ប្រធានអនុប្រធានការិយាល័យគ្រប់ជំនាញ អធិការ អធិការរង និងមេប៉ុស្តិ៍ អញ្ជើញចូលរួមសូត្រមន្តបង្សុកូលវេនកាន់បិណ្ឌទី៩ ព្រមទាំងនាំយកបច្ច័យចំនួន១០លានរៀល និងទេយ្យទានគ្រឿងឧបភោគបរិភោគរួមមាន÷អង្ករ១តោន,ទឹកសុទ្ធ១០កេស,ទឹកផ្លែឈើ១០កេស,មី១កេសធំ ទៅប្រគេនដល់ព្រះសស្ឃគង់នៅវត្តគីរីរតនារាម ហៅវត្តកំពង់ភ្នំក្នុង ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមន្ត្រីក្រោមឱវាតទាំងអស់ បានអុជ ទាន ធូប បួងសួង និងសូត្រមន្តបង្សុកូល ឧទ្ទិសកុសលផលបុណ្យ អោយបានដល់បុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាត្តិការទាំង៧សន្តាន ដែលបានចែកឋានទៅ សូមបានសោយសុខទៅកាន់ឋានសុគតិភព កុំបីភ្លាំងភ្លាត់ឡើយ

បន្ទាប់ពីបញ្ចប់នៃកម្មពិធីសូត្រមន្តបង្សុកូល ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ និងក្រុមការងារ ក៍បានជូនប្រគេនបច្ច័យព្រះសង្ឃ តាជី យាយជី កូនសិស្សលោក កម្លាំងការពារមានប៉ូលិស ប្រជាការពារភូមិ និងប្រជាពុទ្ធបរិស័ទដែលបានមកចូលរួមកាន់បិណ្ឌវេនទី៩នេះក្នុងម្នាក់២០០០០រៀលផងដែរ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com