ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រថយន្តបែនដឹកដី បុករថយន្ត កុងតឺន័រដឹកចេកយ៉ាងពេញទំហឹងក្នុងស្ថានភាពផ្លូវចុះចំណតស្ពានស្រែកពក

.ខេត្តរតនគិរី..រថយន្តធុនធ្ងន់ពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងនៅលើទ្រូងផ្លូវជាតិលេខ78

បង្កការភ្ញាក់ផ្អើលនិងបណ្តាលឲ្យកក់ស្ទះចរាចរដល់អ្នកធ្វើដំណើរទៅមកជាច្រើនម៉ោង ប៉ុន្តែពុំបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ12.30នាទីថ្ងៃត្រង់ ត្រូវនិងថ្ងៃទី21ខែកញ្ញាឆ្នាំ2020។ នៅត្រង់ចំណុចខាងលិចស្ពានស្រែពកទល់មុខច្រកផ្លូវលំចូលក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ(ព្រំប្រទល់ខេត្តស្ទឹងត្រែង+ខេត្តរតនគិរី) ស្ថិតក្នុងភូមិ3 ឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី។

តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា: មុនពេលកើតហេតុគេឃើញរថយន្តបែនដឹកដីព័ណខៀវអត់ស្លាក់លេខមួយគ្រឿង បើកបរដោយយុវជនម្នាក់ត្រូវបានគេស្គាល់ឈ្មោះ សែត សុគា
អាយុ29ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង មានមុខរបរសុីឈ្នួលបើកបរ ។ បានបោះពួយយ៉ាងប្រញាប់ក្នុងទិសដៅពីកើតទៅលិចដោយប្រើប្រាស់ហួសល្បឿនកំណត់មិនខ្វះការប្រុងប្រយ័ត្ន មិនគោរពផ្លាក់សញ្ញាចរាចរណ៍ផ្លូវលំឆ្លងកាត់។ ខណះមកដល់ចំណុចកើតហេតុតៃកុងរថយន្តបែន គ្រប់គ្រងស្ថានការលែងកើតតែម្តង ដោយសារវ៉ាក់អើនិងរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនហ័ងអញ់យ៉ាឡាយកំពុងពន្លានក្បាលចេញពីផ្លូវលំមកថ្នល់ជាតិលេខ78សំដៅទៅកើតក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ហើយទ្រុងរថយន្តកុងតឺន័រវែងផងទំរាំចេញផុតផ្លូវលំក៍ត្រូវរថយន្តបែនបុកចំពេញទំហឹងតែម្តងសូរសម្លេងដូចផ្គរលាន់ដើមឆ្នាំ.តែ សំណាងពុំបង្កបញ្ហាដល់អាយុជីវិតនរណាម្នាក់នោះឡើយ។
.យោងតាមរបាយការណ៍សមត្ថកិច្ចចរាចរផ្លូវគោក និងសមត្ថកិច្ចនៃទីស្នាក់ការកងរាជអាវុធហត្ថ ក្បាលស្ពានស្រែពកលេខ…..បានបញ្ចាក់សាវតាម្ចាស់បើកបររថយន្តកុងតឺន័រដឹកចេកចេញពីក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ
.ឈ្មោះ ឡា ង្វៀងថាញ់ ភេទប្រុសអាយុ39ឆ្នាំជនជាតិវៀតណាម មានទីលំនៅ ខេត្តដាក់ឡាត់ ប្រទេសវៀតណាម មុខរបរបើកបររថយន្តឲ្យក្រុមហ៊ុន ម៉ាកកុងតឺន័រព័ណសពាក់ស្លាក់លេខ 92 R-002-40 ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនិងសមត្ថកិច្ចនៃទីស្នាក់ការអាវុធហត្ថបានធ្វើរបាយការណ៍រួមគ្នាអន្តរាគមន៍ធ្វើកំណត់ហេតុបញ្ជូនសំណុំរឿងបន្តទៅតាមនិតិវិធីច្បាប់ចរាចរណ៍៕ រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទ លី វណ្ណះ Pntv ទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com