ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមគ្រួសារជនរងគ្រោះដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ស្លាប់និងរបួសចំនួន១១នាក់នៅស្រុករុក្ខគិរីត្រូវបានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី.ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា

ខេត្តបាត់ដំបង÷តាមរយ:លោកវេជ្ជ:បណ្ឌឹតអ៊ុយ.សំអាតជានាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាកាលពីថ្ងៃទី២១ខែកញ្ញាម្សិលមិននេះបាននាំយកអំណោយដ៏ថ្លៃពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី.ហ៊ុនសែននឹងសម្តេចតេជោដើម្បីចូលរួមរំលែកទុក្ខដល់សពជនរងគ្រោះទាំង៨នាក់រួមនឹងអ្នករងរបួស៣នាក់ដែលទើបចេញពីមន្ទីរពេទ្យផងដែរ។ដែលអំណោយទាំងនោះរួមមាន:ថវិកាចំនួន៥លានរៀលសម្រាប់សពម្នាក់ៗរួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួន។នឹងអ្នករងរបួសចំនួន៣នាក់ទៀតដែលទើបបានជាសះស្បើយចេញពីមន្ទីរពេទ្យក្នុងម្នាក់ៗទទួលបានថវិកា២លានរៀលនឹង(ឃីត១)រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។នៅក្នុងឱកាសនោះដែរលោកវេជ្ជ:បណ្ឌឹតអ៊ុយ.សំអាតក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនិងការសំដែងនូវសមានទុក្ខដ៏ក្រៀមក្រំពីសណាក់សម្តេចទាំងទ្វេរដែលបានផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំនិងក្តីសោកស្តាយយ៉ាងក្រៃលែងចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ធម្មជាតិដែលបានកើតឡើងបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរបង្កឲ្យមានមនុស្សស្លាប់រហូតដល់៨នាក់នឹងរបួស៣នាក់បែបនេះ។
ជាមួយគ្នានេះដែរនៅព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២០នេះលោកជំទាវហួន.ច័ន្ទបូរ៉ានាយិកានៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជាក៏បានដឹកនាំគណះប្រតិភូអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំផងដែរ។ដោយបានពាំនាំនូវអំណោយនិងថវិកាមួយចំនួនដើម្បីចូលរួមសម្រាប់ធ្វើបុណ្យ៧ថ្ងៃដល់ជនរងគ្រោះម្នាក់ទៀតដែលបានរងគ្រោះបាត់បង់ជីវិតដោយរន្ទះបាញ់ក្នុងថ្ងៃតែមួយលើទីតាំងផ្សេងគ្នាក្នុងចំណោមសពទាំង៧នាក់។សូមបញ្ជាក់ផងដែរថា៖ហេតុការខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៧ខែកញ្ញាកន្លងទៅថ្មីៗនេះមាន២ទីតាំងផ្សេងគ្នាថ្ងៃជាមួយគ្នា។ទីតាំងទី១កើតឡើងនៅចំណុចភូមិធ្នួយឃុំព្រែកជីកស្រុករុក្ខគីរីបង្កអោយមនុស្សស្លាប់៦នាក់របួស៤នាក់ហើយអ្នករងរបួសធ្ងន់ក៏បានស្លាប់ម្នាក់ទៀតកើនអ្នកស្លាប់ដល់៧នាក់អ្នករបួសសល់៣នាក់។ទីតាំងទី២បានកើតឡើងនៅចំណុចវាលស្រែក្នុងភូមិថ្នំក្នុងឃុំជាមួយគ្នាបង្កអោយមនុស្សម្នាក់ស្លាប់ដូច្នេះក្នុងហេតុការខាងលើនេះបានសម្លាប់មនុស្ស៨នាក់នឹងរបួស៣នាក់៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com