ខេត្តបាត់ដំបង÷មនុស្សប្រុសស្រីពីរនាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអធ័មខណះដែលមានហេតុការគ្រោះថ្នាក់ចរាចរមួយបានកើតឡើងក្នុងនោះអ្នកបើកបរគោយន្តកន្ត្រៃក៏ត្រូវបានរងរបួសធ្ងន់ផងដែរ។សមត្ថកិច្ចនៃអធិការស្រុកបវេលបានអោយដឹងថា÷ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៨និង៥០នាទីនាយប់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០លើផ្លូវលេខ៥៧Bចំណុចក្រុមទី១១ភូមិសាំងរាំងឃុំបវេលស្រុកបវេលខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថា÷ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងគោយន្តកន្រ្តៃនិងម៉ូតូដែលសមត្ថកិច្ចអះអាងថាបង្ករឡើងដោយអ្នកបើកបរគោយន្តកន្រ្តៃសណ្ដោងរឺម៉កដឹកស្រូវបានបើកបរដោយឈ្មោះយ៉ាម.រដ្ឋាភេទប្រុសអាយុ៣៨ឆ្នាំមានទីលំនៅភូមិរូងអំពិលឃុំខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបង(របួសបាក់ជើងឆ្វេងម្ខាង)។អ្នកបើកបរម៉ូតូម៉ាកស្គុបពីពណ៍ខ្មៅលេខ១AC១៦៨០បបមានឈ្មោះសា.រឿតភេទប្រុសអាយុ២៦ឆ្នាំនៅភូមិសួសអីឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង(ស្លាប់នៅកន្លែងកើតហេតុ)។និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះខន.ស្រីពេជ្រភេទស្រីអាយុ២៦ឆ្នាំនៅភូមិព្រែកសំរោងឃុំរកាខ្ពស់ស្រុកស្អាងខេត្តកណ្ដាល(ស្លាប់នៅកន្លែងកើតហេតុ)។
លោកសុខ.សារិនអធិការស្រកបវេលក៏បានបញ្ជាក់ដែរថា÷មុនកើតហេតុអ្នកបើកបរគោយន្តកន្ត្រៃបានដឹកស្រូវទៅលក់ដោយធ្វើដំណើរពីទិសខាងកើតឆ្ពោះទៅទិសខាងលិចលុះដល់ចំណុចកើតហេតុខាងលើអ្នកបើកបរគោយន្តកន្ត្រៃបានបត់ត្រឡប់ក្រោយវិញដោយមិនបានមើលឆ្វេងស្តាំបណ្តាលអោយម៉ូតូ១គ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នាកំពុងតែមានល្បឿនលឿនផងក៏ជ្រុលបុកពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុទាំងពីរនាក់តែម្តងហើយខណះនោះអ្នកបើគោយន្តក៏បានលោកចេញពីគោយន្តក៏បណ្តាលអោយបាក់ជើងឆ្វេងម្ខាងផងដែរ។ក្រោយសមត្ថកិច្ចចុះពិនិត្យនឹងវាស់វែងវត្ថុតាងទាំងពីរសត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេលដើម្បីបន្តតាមនីតិវិធីនៅពេលក្រោយ។ចំណែកសាកសពជនរងគ្រោះទាំងពីរសមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីហើយអ្នកបើកគោយន្តកំពុងសម្រាកព្យាបាលនៅមន្ទីរពទ្យផងដែរ៕សៅ សារិទ្ធ