ខេត្តស្វាយរៀង ៖ ក្រចកជើងគោចំនួនជាង២តោនត្រូវបានសមត្ថកិច្ចសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង កង្ក្រាបការក្លែងបន្លំបានធ្វើសកម្មភាពចុះអនុវត្តការងារត្រួតពិនិត្យទំនិញ របស់មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង នៅច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង កង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងបានឲ្យដឹងថាក្រោយពីបានទទួលការស្នើសុំកិច្ចសហការពីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង មន្ត្រីសាខាមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង កង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងបានចុះពិនិត្យ ខ្មងគោ ចង្គង់គោ នាំចូលពីប្រទេសវៀតណាមតាមច្រកអន្តរជាតិបាវិត ស្វាយរៀង។
ប្រភពដដែលបានបន្តថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានយក ក្រចកជើងគោ មកពិនិត្យនៅមន្ទីពិសោធន៍ខ្នាតតូចរបស់សាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការ ក្លែងបន្លំខេត្តបានធ្វើការពិសោធន៍ដើម្បី ស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងពុំបានរកឃើញមានសារធាតុគីមី ( Formalin ) ទេ ។ ប៉ុន្តែមន្ត្រីយើងបានពិនិត្យឃើញថា ក្រចកជើងគោចំនួន ១២០ កេស ស្មើ និង ២៤០០ kg ឃើញថា
គ្មានឯកសារបញ្ជាក់ពីប្រភពដើម
គ្មានលិខិតអនុញ្ញាតនាំចូល
ការដឹកជញ្ជូនគ្មានលក្ខណ:បច្ចេកទេស ( ទូរខ្លាសេ ) ។
ប្រភពដដែលបានឲ្យដឹងទៀតថា:ក្រោយពីមន្ត្រីយើងបានធ្វើកំណត់ហេតុដកហូត ក្រចចជើងគោទាំងនោះធ្វើការដុតកម្ទេចចោលនៅនៅទីលានចាក់សំរាមខេត្តស្វាយរៀង។ ក្នុងការកម្ទេចចោលមានការសហការ ពីអជ្ញាធរដែនដី និង សាខាគយខេត្តស្វាយរៀងផងដែរ ។