កណ្តាល បន្ទាប់ពីទទួលបានព៌តមានថាមានពុកម៉ែ អ៊ំុពូមីង បងប្អូនប្រជាពលរដ្ធរស់នៅក្នុងឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល រាប់រយនាក់មានការសង្ស័យកើតនូវជំងឺ”គ្រុនឈិក”ភ្លាមនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំអភិបាលរង មន្ត្រីជំនាញពាក់ព័ន្ធខេត្ត ស្រុក មេបញ្ជា មេបញ្ជាកររង កងកម្លាំងទាំងបីអង្គភាព ចុះទៅសាកសួរសុខទុក្ខនិងពិនិត្យព្យាបាលជំងឺ ទាំងមេឃភ្លៀងរលឹមយប់ងងិត។នេះគឺជាការយកចិត្តទុកដាក់និងជាគំរ៉ូដល់ល្អមួយរបស់អាជ្ញាធរខេត្តកណ្តាលក្នុងការបំរើនិងផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ធដោយមិនគិតពីការនឿយហត់ ទោះបីយប់ងងិត មេឃភ្លៀង ខ្យល់ផ្គររន្ទះយ៉ាងណាក៍ដោយ។
ជុំវិញស្ថានភាពសង្ស័យនូវជំងឺ”គ្រុនឈិក”នេះ បើយោងតាមការបញ្ជាក់អោយដឹងពីលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានប្រាប់ថា គិតមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវាពិនិត្យ និងពិគ្រោះជំងឺនៅកន្លែងវត្តជ្រោយស្តី ស្ថិតក្នុងភូមិពាមស្តី ឃុំព្រែកឫស្សី សរុបចំនួន៣២០នាក់ ក្នុងនោះចំនួន១៥៦នាក់ ចូលក្នុងនិយមន័យ”គ្រុនឈិក” និងចំនួន ១៩នាក់ស្ថិតក្នុងករណីសង្ស័យថាមានជំងឺ”គ្រុនឈិក”។ពុកម៉ែបងប្អូនប្រជាពលរដ្ធ ដែលសង្ស័យ និងចូលនិយមន័យសុទ្ធតែទទួលបានការយកចិត្តទុកដាក់ និងពិនិត្យព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ មកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម និងកៀនស្វាយ។លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបន្តថា ដើម្បីជៀសវាងពីជំងឺ”គ្រុនឈិក”និងគ្រុនឈាមធ្វើយ៉ាងណាការរស់នៅអោយមានអនាមយ័ ពិសេសការធ្វើអនាម័យជំវិញលំនៅដ្ឋាន បើមានព្រៃ ឬទឹកដក់ ត្រូវសំអាត ឬកាប់ឆ្ការអោយស្អាត ហើយមុសខ្លា ភាគច្រើនខាំតែពេលថ្ងៃ ដូចនេះបងប្អូនត្រូវគេងដាក់មុងអោយបានត្រឹមត្រូវ និងបើកបង្អួចអោយមានពន្លឺអោយបានគ្រប់គ្រាន់ និងអនាម័យទាំងក្នុងនិងក្រៅ នោះបងប្អូនជៀសបានពីជំងឺទាំង២នេះ។ខណៈពេលដែល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត នឹងលោកឈឿន សុចិត្ត លោកស្នងការខេត្ត បានដឹកនាំកម្លាំងនគរបាលខេត្ត និងមន្ត្រីក្រោមឳវាទចុះសាកសួសុខទុក្ខប្រជាពលរដ្ឋដែលសង្សយ័មានជំងឺ”គ្រុនឈិក”នៅស្រុកល្វាឯម និងបាននាំយកអំណោយជាការលើកទឹកចិត្តរួមទាំងព្យាបាលដោយឥតគិតថ្លៃ និងមានការផ្តាំផ្ញើសាកសួសុខទុក្ខពី សម្តេចកិត្តិព្រិត្តបណ្ឌិត ប៊ុនរានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ម្នាក់ៗទទួលបាន៣៥ម៉ឺនរៀលផងដែរ៕