ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អ្នកទិញដីឡូច្រើននាក់ ប្តឹងអភិបាលខេត្តកណ្តាល លើករណីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និង ជា «ម្ចាស់គម្រោងដីឡូតិ៍ក្រុងតាខ្មៅថ្មី» ដែលមិនបានធ្វើប្លង់រឹងជូនពួកគាត់ ។

ខេត្តកណ្តាល៖ប្រជាពលរដ្ឋជាច្រើននាក់ ដែលជាអ្នកទិញដីឡូតិ៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជា «ម្ចាស់គម្រោង ដីឡូតិ៍ក្រុងតាខ្មៅថ្មី» កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ បាននាំគ្នាមកសុំអន្តរាគមន៍ពីអភិបាលខេត្តកណ្តាល ដើម្បីជួយជុំរុញអោយម្ចាស់ដីឡូ ធ្វើប្លង់រឹងជូនពួកគាត់ទៅតាមកិច្ចសន្យា ។

តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានអោយដឹងថា លោក អំ សំអូន បានទទួលប្រាក់ពីប្រជាពលរដ្ឋទាំងអស់គ្នា ខ្លះបានផ្តល់អោយគ្រប់ចំនួន រីឯ ខ្លះទៀតនៅសល់បន្តិចបន្តួច និង​ ចាំទទួលបានប្លង់រឹងទើបអោយប្រាក់បង្គ្រប់ ។

នៅក្នុងលិខិតនោះ បានបញ្ជាក់ថា ប្លង់រឹងបានអូសបន្លាយពេលជាង ២ឆ្នាំមកហើយ។ហើយគ្រប់ដីឡូតិ៍នីមួយៗ គឺ ទទួលបានការសន្យាពីឈ្មោះ សុខ វិចិត្រ ដែលជាតំណាងលោក អំ សំអូន ថា រយៈពេល៣ទៅ៦ខែ នឹងទទួលបានប័ណ្ណកម្មសិទ្ធិប្លង់រឹង ក្រោមការរៀបចំឯកសារកាត់ប្លង់ និង ចេញបង្កាន់ដៃដោយលោក ម៉ែន សាមិទ្ធ មន្ត្រីសូរិយោដីស្រុកស្អាង ។

រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នេះគេមិនទាន់ដឹងថា តើខាងសាលាខេត្តកណ្តាលមានការសំរបសំរួលយ៉ាងណានោះទេ ។ តែជាធម្មតាច្រើនតែប្រើរយៈពេលយូរ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com