ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជនជាតិចិនប្រុសស្រីចំនួន៣៨១នាក់ត្រូវសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងពេលចុះបង្ក្រាបករណីគ្រឿងញៀននិងជួញដូរផ្លូវភេទក្នុងភោជនីយដ្ឋាន ស៊ីនខាយមិន

ខេត្តព្រះសីហនុ៖គណៈមេបញ្ជាការឯកភាពខេត្ត និងកងកម្លាំងចម្រុះក្នុងខេត្តព្រះសីហនុ ដឹកនាំដោយ លោក  គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្របសម្រួលដោយលោកព្រះរាជអាជ្ញា សៀង សុខ បានចុះបង្ក្រាប ករណីគ្រឿងញៀន និងជួញដូរផ្លូវភេទ នៅភោជនីយដ្ឋានខារ៉ាអូខេចិន ស៊ីនខាយ សៀនមីន (ថៅកែជនជាតិចិន ឈ្មោះ BAO FANGZE) ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣៨១នាក់ ស្រី ១៣២នាក់ ដកហូតបានអាវុធខ្លី ម៉ាកសាសតាវ៉ា ០១ដើម, ម៉ាកសូរ៉ាគី ០១ដើម រូមនិង គ្រឿងញៀនបាន មួយចំនួនធំ ។ករណីនេះបានធ្វើឡើង នៅវេលា ម៉ោងប្រមាណ ០០.និង៤៥នាទី យប់ រំលងអាធ្រាត្រ ឈាន ចូល ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ​២០២០ ។

    .ក្នុងពេលចុះធ្វើការឆែកឆេរ ដំបូង នៅជាន់ទី ១ និងទី២ មានបន្ទប់ចំនួន២២បន្ទប់ សមត្ថកិច្ច ឃាត់ខ្លួន មនុស្ស២៤៥នាក់ (ប្រុស១៥៧នាក់ និងស្រី៨៨នាក់ )  ខ្មែរ២នាក់ (ប្រុស១ស្រី១)និងបានរកឃើញ អាវុធខ្លីចំនួន ២ដើម ១/ម៉ាក(សាសតាវ៉ា)គ្រាប់ចំនួន៨គ្រាប់ ២/ម៉ាក(សូរ៉ាគី) មាន គ្រាប់ ចំនួន៦គ្រាប់។

ដោយឡែកក្លឹបកំសាន្តបន្ទប់ជាន់ទី៣ បានឃាត់ខ្លួនមនុស្សចំនួន១២១នាក់ ប្រុសចំនួន៨២នាក់ ស្រីចំនួន ៣៩ នាក់។ចំណែកបន្ទប់ស្នាក់នៅជាន់ទី៤ ឃាត់ខ្លួនមនុស្សចំនួន១៥នាក់ ប្រុស១០នាក់ស្រី៥នាក់។

សរុបឃាត់ខ្លួនមនុស្សចំនួន៣៨១នាក់ និងដកហូត គ្រឿងញៀន មួយ ចំនួន ធំ (  មិនទាន់ថ្លឹង ) ។

.បច្ចុប្បន្នជនជាតិចិនទាំងអស់ ត្រូវ បានបញ្ជូនយកទៅកាន់ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ នាព្រឹក ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ ដើម្បីសាកសួរបន្តតាមនីតិវិធី ច្បាប់៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com