ខេត្តព្រៃវែង. យោងតាមពាក្យបណ្តឹង ក៏ដូចតាមរយៈបទសំភាស បានបង្ហាញថាមាន សមាជិកក្រុមប្រឹក្សាស្រុកមេសាងម្នាក់ឈ្មោះ សាក់ ស៊ត់ បានចាក់ដីលុបបិទជិតប្រឡាយប្រព័ន្ធរំដោះទឹករំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន បង្កអោយស្ទះចរន្តទឹកភ្លៀងចាលក្លាយទៅជាជំនន់ជន់លិចផ្ទះសម្បែងនិងផលដំណាំស្រូវរបស់ប្រជាពលរដ្ធ នៅក្នុងភូមិក្រសាំង និងភូមិថ្មី ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ប្រហែល២០០គ្រួសារ ស្មើផ្ទៃដីជាង២០០ហិកតា រងការខូចខាតរលួយស្ទើរទាំងស្រុង ប៉ុន្មានឆ្នាំមកហើយ បែរជាអាជ្ញាធរមូលដ្ធានមិនមានដំណោះស្រាយជូនពួកគាត់។ សូមស្តាប់សំដីពួកគាត់ ។
ពាក់ព័ន្ធបញ្ហានេះ ភ្នាក់ងារយើងមិនអាចទំនាក់ទំនងសូមការបំភ្លឺពី លោក កែវ ពិសី អភិបាលស្រុកមេសាង បានទេនៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ដោយទូរស័ព្ទអត់ចូល។ ចំណែកឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង ទទួលបន្ទុកទំនាស់ដីធ្លី បានប្រាប់តាមទូរស័ព្ទថា រឿងនេះលោក ហៅអភិបាលរងស្រុកមកសួរហើយតែគាត់និយាយខុសពីអ្នកសារព៌តមាន ចាំរូបលោកទំនេចុះទៅពិនិត្យផ្ទាល់ជាក់ស្តែងទើបមានដំណោះស្រាយ ។
ដោយឡែក លោក សាក់ ស៊ត់
ភ្នាក់ងារយើងនៅតែមិនទាន់អាចទំនាក់ទំនងសូមការបំភ្លឺបានទេ ទោះបីអ្នកសារព៌តមានយើងព្យាយាមទៅដល់ផ្ទះគាត់សូមការបំភ្លឺ កូនស្រីចេញមកប្រាប់ថា ឪពុកម្តាយគេមិននៅផ្ទះឡើយ។
រាយការណ៍ ដោយលោក លាប់ ចាន់