ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សមត្ថកិច្ច ​សួរនាំ​ លោក ខាន់ សុវណ្ណ ​ករណី​បាញ់​បោះ​សេរី​ក្នុង​ចម្ការ

ខេត្តព្រះសីហនុ :កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០ លោក ប្រាក់ សុវណ្ណ អភិបាលរង​ស្រុក​កំពង់​សិលា បាន​ចុះ​ទៅដល់​ចម្ការ ​ម្ចាស់​ឈ្មោះ ខាន់ សុវណ្ណ ស្ថិត​ក្នុង​ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​ករណី​បាញ់​បោះ​សេរី​ក្នុង​ចម្ការ។

​ក្រោយពី​ស្តាប់​ការ​បំភ្លឺ​រួច ឈ្មោះ ខាន់ សុវណ្ណ បាន​ប្រាប់​ថា គឺ​ពិត​ជា​មាន​ករណី​បាញ់​បោះ​សេរី​ក្នុង​ចម្ការ​របស់​ខ្លួន​ចំនួន​០៣​គ្រាប់ ​ពិតប្រាកដ​មែន។ ក្នុងនោះ ​ក៏​បន្សល់​​សំបក​ការទុស្ស​ចំនួន​០៣​គ្រាប់ ផង​ដែរ​។

ករណី​នេះ​ បង្ក​ដោយ ឈ្មោះ សាំង សុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​អ្នក​រាប់អាន​គ្នា ​បាន​ចូល​មក​លេង​ចម្ការ។ បន្ទាប់ពី​ហូបបាយ​រួច​ ឈ្មោះ សាំង សុង បាន​យក​កាំភ្លើងខ្លី (​មិន​ស្គាល់​ម៉ាក​) ពី​ក្នុង ឡាន បាញ់​សាក​លេង​ចំនួន​០៣​គ្រាប់ ហើយក៏​ជិះ​រថយន្ត​ចេញ​ទៅវិញ​បាត់​អស់។

បន្ថែម​ពី​នោះ រហូតដល់​ម៉ោង​២០​និង​១០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​ចុះទៅ​ទីតាំង​ចម្ការ​ម្តង​ទៀត​ ដែល​ដឹកនាំ​ផ្ទាល់​របស់ លោក សៅ បុរី​វ​ឌ្ឍ​នះ អភិបាលស្រុក​ និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​ស្រុក​កំពង់​សិលា ដើម្បី​អញ្ជើញ​ លោក ខាន់ សុវណ្ណ មកកាន់​ប៉ុស្តិ៍​នគរបាល។

បច្ចុប្បន្ន​ លោក ខាន់ សុវណ្ណ បាន​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំការ​ហ្លួង និង​កំពុង​សាកសួរ​បន្ត៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com