ខេត្តមណ្ឌលគិរី…ថ្មីៗនេះដីរាប់សិបហឹកតានៅតាមដងសង្ខាងផ្លូវក្រួសក្រហមឆ្ពោះទៅមកភូមិ ជីមាត ភូមិកោះរំយើលភូមិណងប៊ួរស្ថិតក្នុង ឃុំណងឃីលឹក. ស្រុកកោះញ៉ែករបស់ខេត្តមណ្ឌលគិរីជាតំបន់គ្រប់គ្រងដោយមន្ត្រីបរិស្ថាន ត្រូវបានក្រុមជនពុំស្គាល់មុខចូលកាប់រានទន្ទ្រានយកធ្វើជាកម្មសិទ្ធិពុំស្របច្បាប់ រាប់រយហឹកតាប៉ុន្តែអាជ្ញាធរឆ្លើយថាអត់ដឹងសោះ។
លោក ផៃខាំផុត មេឃុំណងឃីលឹកកាលពីល្ងាចថ្ងៃទី02 ខែតុលា ឆ្នាំ 2020បានអោយទូរទស្សន៍ព្រះនរាយណ៍ដឹងតាមទូរស័ព្ទថា..ការចូលកាប់រានដីថ្មីៗខាងលើនេះលោកអត់ទាន់ដឹងសោះ ប្រហែលពួកគេចូលកាត់រំលំនៅពេលយប់ហើយមើលទៅ ។
លោកមេឃុំរូបនេះបន្តថា: កន្លងមករាល់ពេលប្រជុំឬវេទិការសាធារណ:លោកតែងអប់រំណែនាំកុំឲ្យបំពានផ្លូវច្បាប់រឿងកាប់រានទន្ទ្រានយកដីរបស់រដ្ឋនេះ ឲ្យសោះហើយលោកផ្សព្វផ្សាយរាល់តែថ្ងៃ ប៉ុន្តែមិនដឹងវាចូលទៅកាប់ទន្ទ្រានពីថ្មីើណានោះទេ ។
ដោយឡែកក្រុមការងារបានជួបជាមួយមន្ត្រីបរិស្ថានមួយរូបមិនស្គាល់ឈ្មោះគេឲ្យចាំរោងយាមម្នាក់ឯងនៅទីស្នាក់ការដែនជម្រកសត្វព្រៃស្រែពក ឈួល ក្បែរទីតាំងគេកាប់រំលំយកដីថ្មីៗស្រស់ៗដែលមានចំងាយពីគ្នាប្រមាណ4/5រយម៉ែត្រប៉ុណ្ណោះ. គេឆ្លើយតបថា អត់មានទេគេកាប់ថ្មីៗ បើកាប់ជាយូរមកហើយមាន ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ មូលដ្ឋានភូមិឃុំខាងលើ និង មន្រ្តីពាក់ព័ន្ធ មេត្តាចុះអង្កេតដោយផ្ទាល់ ទើបច្បាស់ការ ។
រាយការណ៍ដោយខ្ញុំបាទ: លី វណ្ណ:Pntv
ទូរទស្សន៍ព្រះនរាយណ៍