ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រថយន្ត១គ្រឿងម៉ាកតូរីសបានប្រលះម៉ូតូ១គ្រឿងហើយបានបើករថយន្តគេចខ្លួនតែសមត្ថកិច្ចតាមក្របួចជាប់

ខេត្តបាត់ដំបង÷អ្នកបើកបរម៉ូតូម្នាក់ត្រូវបានដេកស្លាប់នៅហ្នឹងថ្លុកឈាមខណះដែលមានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូ។សមត្ថកិច្ចបានអោយដឹងថា÷ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៨:២០នាទីយប់នាថ្ងៃទី០៣ខែតុលាឆ្នាំ២០២០នៅចំណុចភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។សមត្ថកិច្ចបន្តថាហេតុការខាងលើនេះបង្ករដោយរថយន្តម៉ាកតូរីសពណ៏សពាក់ស្លាកលេខភ្នំពេញ2A.6873បើកបរដោយឈ្មោះរ៉ន.ភារុណភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិកូនខ្លុងសង្កាត់អូរតាវៅក្រុងប៉ៃលិនខេត្តប៉ៃលិន។
សមត្ថកិច្ចបន្តថា÷មុនកើតហេតុគេឃើញជនរងគ្រោះបើកបរម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC100ពណ៌ខ្មៅសេរី1998ពាក់ស្លាកលេខបប1.4285បានធ្វើដំណើរពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតូរីសដែលកំពុងបោះពួយយ៉ាងលឿនក្នុងទិដៅច្រាស់គ្នាក៏បានជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះប្លោក.អៀវសេងភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិគរឃុំស្នឹងស្រុកបាណន់(ស្លាប់នៅកន្លែងកើតហេតុ)តែម្តង។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងដែរថា÷ក្រោយកើតហេតុភ្លាមៗនោះអ្នកបើកបររថយន្តបង្ករបានបើករត់គេចចេញពីកន្លែងកើតហេតុតែត្រូវបានសមត្ថកិច្ចតាមឃាត់រថយន្តនិងអ្នកបើកបរបាននៅចំណុចឃុំរស្មីសង្ហារស្រុករតន:មណ្ឌល។បច្ចុប្បន្នរថយន្តបង្ករនឹងម៉ូតូជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុរតន:មណ្ឌលដោយឡែកអ្នកបើកបររថយន្តត្រូវបានបញ្ជូនទៅស្នងខេត្តដើម្បីចាត់ការតាមនីតិវិធី។ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចក៏បានប្រគល់ទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com