ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិតជាមិនគួអោយជឿចោរម្នាក់បានលួចម៉ូតូអាជីវករ១គ្រឿងហើយបានជិះគេចខ្លួនដោយសុវត្ថិភាពដល់ពេលប៉ូលិសរកឃើញកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត

ខេត្តបាត់ដំបង÷ករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា÷កាលពីថ្ងៃទី០២ខែតុលាឆ្នាំ២០២០កន្លងទៅថ្មីៗនេះនៅវេលាម៉ោង៩:១០នាទីយប់នៅចំណុចមុខវត្តឈើទាលស្ថិតក្នុងក្រុម០៦ភូមិឈើទាលឃុំឈើទាលស្រុកបាណន់មានករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តហិង្សា(លួចម៉ូតូ)ម៉ាកហុងដាសេ125ពណ៌ខ្មៅសេរី2016ស្លាកលេខបាត់ដំបង1W.1051នៅចំណុចកើតហេតុខាងលើដែលប្រព្រឹត្តឡើងដោយជនសង្ស័យមិនស្គាល់សាវតារ។សមត្ថកិច្ចបន្តថា÷ជនរងគ្រោះឈ្មោះសូរ.វ៉ុងឌីភេទស្រីអាយុ៥០ឆ្នាំទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកបាណន់។
ក្នុងហេតុការនេះដែរស្ត្រីជាជនរងគ្រោះខាងលើបានរៀបរាប់អោយដឹងថា÷មុនកើតហេតុរូបគាត់ជាមួយកូនស្រីឈ្មោះវ៉ាន់.ស្រីម៉ុចអាយុ២៤ឆ្នាំកំពុងតែលាងសំអាតទូលក់ប្រហិតដោយទុកម៉ូតូនៅក្បែរខ្លួនហើយមិនបានដកសោរចេញពីម៉ូតូនោះទេ។ខណះនោះក៏ត្រូវបានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានមកឡើងជិះតែម្តងហើយភ្លាមៗនោះរូបគាត់នឹងកូនស្រីបានប្រវាយប្រតប់គ្នាបណ្តាលអោយជនរងគ្រោះមានរបួសស្រាលទាំងពីរនាក់ម្តាយកូនហើយជនសង្ស័យធ្វើសកម្មភាពជិះម៉ូតូគេចខ្លួនបាត់តែម្តង។
ក្រោយពីជនសង្ស័យធ្វេីសកម្មភាពយកម៉ូតូរួចជនសង្យ័យបានបេីកម៉ូតូគេចមកក្រុងបាត់ដំបងលុះដល់ចំណុចផ្លូវកោងមិនស្គាល់ភូមិសង្កាតក៏បានដួលម៉ូតូទាក់បន្លាលួសបណ្ដាលអោយដាច់រយ៉ាស់បំពងកយ៉ាងធ្ងន់ធ្ងរនឹងដាច់ស្មារផង។បន្ទាប់ពីដួលហេីយជនសង្ស័យក៏បានលេីកម៉ូតូជិះមកមុខបន្តទៀតរហូតដល់ចំណុចការ៉ាស់សាំងរ៉ុងប៉ុកក៏បានអោយគេជួយជូនទៅមន្ទីរពេទ្យតែម្តងនេះបើតាមចម្លើយបឋមពីជនសង្ស័យ។ដោយសាតែសភាពធ្ងន់ធ្ងរសមត្ថកិច្ចក៏ឈប់សួរបន្តហើយរហូតមកដល់រសៀលថ្ងៃទី០៤ខែតុលានេះសមត្ថកិច្ចថាជនសង្ស័យហាក់ប្រែប្រួលសូម្បីតែឈ្មះខ្លួនឯងក៏មិនស្គាល់ដែរហើយរបួសដោយសារអ្វីក៏លែងចាំផងដែរ។ពេលនេះមានតែរងចាំមើលស្ថានភាពជាក់ស្តែងពីគ្រូពេទ្យបន្តទៀតចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះវិញផងដែរ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com