ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បរិវេណដីមុខសាលាបឋមសិក្សា វើុនសៃ ត្រូវថៅកែទូកដរចំឡងខ្ចីប្រើប្រាស់ ក្នុងអំឡុង ជម្ងឺ កូវិដ19

ខេត្តរតនគិរី..ដីក្នុងបរិវេណខាងមុខរបស់សាលាបឋមសិក្សាវើនសៃ ស្ថិតក្នុងភូមិវ៉ើនសៃ ឃុំវ៉ើនសៃ ស្រុកវ៉ើននសៃ ខេត្តរតនគិរី គេសង្កេតឃើញជិតមួយឆ្នាំកន្លងមកហើយមានសភាពរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ និងរបៀបរាបរយធ្វើអោយប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋទូទាំងស្រុកវុើនសៃ អាណាព្យាបាលសិស្សជាពិសេស សិស្សានុសិស្សដែលចូលរៀនប៉ុន្មានសប្តាហ៍កន្លងមកនេះយ៉ាងខ្លាំង។

.អាណាព្យាបាលសិស្សមួយរូបសុំមិនបញ្ចេញឈ្មោះបានអោយព្រះនរាយណ៍ដឹងនៅព្រឹកថ្ងៃទី05ខែតុលាឆ្នាំ2020នេះថា: ក្នុងអំឡុងពេលការឆ្លងរីករាលដាលនៃជម្ងឺ Covid19ខ្លាំងឡើងៗ នៅលើទូទាំងពិភពលោក ចាប់ពីខែមករា(1)ខែកុម្ភះ(2) ឆ្នាំ 2019 រាជរដ្ឋាភិបាលកម្ពុជាក៍ចេញចរាចរណែនាំនៅទូទាំងប្រទេសអោយចូលរួមជួយការពារនិងទប់ស្កាត់ជម្ងឺកាចសាហាវមួយនេះ រហូតដល់មានការបិទសាលារៀនទាំងអស់ទាំងសាលារៀនឯកជននិងសាលារៀនរដ្ឋ។ ដោយឡែក
.ក្នុងអំឡុងពេលបិទសាលារៀននេះគាត់ឃើញក្នុងបរិវេណសាលាបឋមសិក្សាវុើនសៃខាងលើមានតាបឈូសឈើចំនួនពីរធំៗ..កន្ទុយរឺម៉ករថយន្ត1 .កញ្ចុះឬហៅថា(កូនផ្ទះ) 1.និងកំទេចឈើអារ អាចម៍រណា គរត្រៀបត្រា
ក្នុងបរិវេណក្នុងដីសាលាមួយនេះប្រចាំជាអចិន្ត្រៃយ៍យូរមកហើយ ។
អាណាព្យាបាលសិស្សដដែលបន្តថា: ពេលប្រជុំ និងវេទិការសាធារណះម្តងៗលោកឡើងសំណូមពរដល់អាជ្ញាធរអោយយកសម្ភារះនេះចេញពីសាលានេះផងដោយសារមើលមកវាមិនសក្តិសមទាល់តែសោះម៉្យាងវាមានផលប៉ះពាល់ជាច្រើនដល់សិស្សកំពុងរៀនសូត្ររួមមាន
.ការរំខានសិស្សកំពុងសិក្សា
.ប៉ះពាល់សុខភាព ហ៊ុយអាចម៍រណាចូលផ្លូវដកដង្ហើម។
.មានភាពរញ៉េរញ៉ៃផុសចេញពីកំទេចឈើកាក់សំណល់ ។ល។ប៉ុន្តែមិនមានអ្នកអើពើ ទាល់តែសោះ។

ពាក់ព័ន្ធបញ្ហានេះ លោក វួន សេង ជាថៅកែទូកដរចំឡងទន្លេសេសាន បានអះអាងថា សម្ភារះខាងលើដែលស្ថិតនៅក្នុងដីសាលានេះគឺជារបស់លោកបានសុំពីលោក កង ប៊ួផាន់ ជានាយកសាលា និងលោក ណាប៊ុនវ៉ាត់ ជាប្រធាន ភូមិ វុើនសៃ យកមកដាក់បានប្រមាណជិតមួយឆ្នាំកន្លងមកហើយឃើញដីវាលស្រឡះល្អ ខណះដែលចាប់ផ្តើមសាសង់ផ្ទះវិឡាដ៍ស្កឹមស្កៃក្បែរសាលានេះ ក្នុង(ខែមិនាឆ្នាំ2019) រហូតមកទល់ពេលនេះផ្ទះវិឡារបស់លោកពុំទាន់រួចរាល់ ដូចជា: ឈើ ពិដាន នីវ។ល។
.ការយឺតយ៉ាវដែលមកពីមូលហេតុ ជាងធ្វើ(ម៉្ងៃកាត់ម៉្ងៃកោរ)។ លោកបន្តយ៉ាងអំនួតថា ដោយសារលោកក៍ជាអាជ្ញាធរមានឋានះជាសមាជិកក្រុមប្រឹក្សា ស្រុកវុើនសៃ មួយដែរ (មានសម្លេងដើមក្នុងក្លិប)។
.ដោយឡែក លោក កង ប៊ួផាន់ នាយកសាលានិងលោក ណា ប៊ុនវ៉ាត់ បានរៀបរាប់ចំពោះមុខសាព័តិមានស្រដៀងៗគ្នាថា លោកបានអនុញាតិនិងព្រមព្រៀងត្រឹមលោកទាំងពីរ ដោយពុំមានលាយល័ក្ខអក្សរនិងទទួលផលប្រយោជន៍អ្វីនោះទេ ដោយយល់ថាអ្នកជិតខាងពឹងទៅពឹងមក។
.លោក ខាត់សាម៉ាល់ ប្រធានមន្ទីរអប់រំខេត្តរតនគិរីកាលពីព្រឹកថ្ងៃទី06ខែតុលាឆ្នាំ2020 ក្រោយពីលោកប្រធានបានទទួលសារតាមប្រព័ន្ឋតេលេក្រាមពីអង្គភាពទូរទស្សន៍ព្រះនរាយណ៍ពីរបាយការណ៍ លោកឆ្លើយតបវិញថា..ទើបបានជ្រាប។
.លោកមកប្រជុំនៅភ្នំពេញ ហើយបញ្ហានេះលោកប្រធាននិងចាត់ចែងប្រធានស្តីទីឲ្យរៀបចំតាមរយះប្រធានអប់រំស្រុកចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងនោះហើយ លោកប្រធានមន្ទីរក៌បានបន្តទៀតថា : សាលាបឋមសិក្សាវុើនសៃមួយនេះលោកបានលើកគម្រោងផែនការណ៍ជួសជុលនៅក្នុងខែ6/7ឆ្នាំ2020នេះហើយដោយសារដំបូលលិចគ្រប់កន្លែង៕
រាយការណ៍ពីស្រុកវ៉ើនសៃ ខ្ញុំបាទ លីវណ្ណះ Pntv ទូរទស្សន៍ព្រះនរាយណ៍

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com