ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

វេទិកាប្រជុំពិភាក្សាលើផលប៉ះពាល់នៃគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យផ្តោតលើក្រុងចំនួន៣រួមមានក្រុងបាត់ដំបងក្រុងកំពង់ចាមនឹងក្រុងសៀមរាប

ខេត្តបាត់ដំបង÷តំណាងស្ថាប័នថ្នាក់ជាតិចំនួន៣រួមមាន:ក្រសួងសេដ្ឋកិច្ចក្រសួងហិរញ្ញវត្ថុនិងមកពីក្រសួងសាធារណការនិងដឹកជញ្ជូនបានរៀបចំនូវវេទិកាប្រជុំពិភាក្សាជាមួយនិងរដ្ឋបាលខេត្តបាត់ដំបងដែលដឹកនាំដោយលោកសឿម.ប៊ុនរិទិ្ធអភិបាលរងខេត្តជាតំណាងលោកងួន.រតនៈអភិបាលខេត្តបាត់ដំបងដែលបានប្រព្រឹត្តទៅនៅសាលាខេត្តបាត់ដំបងនាថ្ងៃទី០៧ខែតុលាឆ្នាំ២០២០។មន្ត្រីរដ្ឋបាលខេត្តបានបញ្ជាក់បន្ថែមនៅរសៀលថ្ងៃទី០៨ខែតុលានេះថា÷សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនេះក្រោមកម្ចីឥណទានសម្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ក្នុងវេទិកានោះបានរៀបចំគម្រោងដោយផ្តោតលើការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងចំនួន៣រួមមាន៖ក្រុងបាត់ដំបងក្រុងកំពង់ចាមនិងក្រុងសៀមសម្រាប់អនុវត្តការសាងសង់ប្រព័ន្ធលូស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់និងទីលានកប់សំរាម។

មន្រ្តីតំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា៖ការអនុវត្តលើគម្រោងខាងលើនេះធ្វើឡើងស្របទៅតាមនីតិវិធីនិងគោលនយោបាយដោះស្រាយផលប៉ះពាល់។ដោយការដោះស្រាយផលប៉ះពាល់នេះស្របតាមការការឯកភាពជាមួយដៃគូអភិវឌ្ឍន៍ផងដែរមុនការសាងសង់ចាប់ផ្តើមដំណើរការ។ក្នុងឱកាសនោះដែរតំណាងមកពីក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានឲ្យដឹងដែរថា៖មុននឹងអនុវត្តលើគម្រោងនេះក្រសួងសាធារណការនិងដឹកជញ្ជូនក៏ត្រូវរៀបចំក្រុមការងារគណៈកម្មការអន្តរក្រសួងដើម្បីចុះពិនិត្យអង្កេតវាស់វែងលម្អិតវាយតម្លៃពីការខូចខាតដែលរងការប៉ះពាល់ដូចជាសំណង់ផ្ទះសម្បែងដីធ្លីដំណាំឈើហូបផ្លែនិងទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាពលរដ្ឋជាដើម។
លោកសឿម.ប៊ុនរិទ្ធិអភិបាលរងខេត្តបាត់ដំបងបានថ្លែងនៅក្នុងឱកាសនោះដែរថា÷ដើម្បីឲ្យការងារលើគម្រោងនេះប្រព្រឹត្តទៅប្រកបដោយភាពរលូនក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រទាំងស្រុងចំពោះការរៀបក្រុមចំគណះកម្មការអន្តរ:ក្រសួងក្នុងទិសដៅដោះស្រាយរាល់ផលប៉ះពាល់។ដោយក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរដើម្បីចុះធ្វើការផ្សព្វផ្សាយនិងពន្យល់ទៅដល់ពលរដ្ឋក្នុងមូលដ្ឋានអោយបានស្វែងយល់ពីគោលនយោបាយក្នុងការដោះស្រាយរាល់ផលប៉ះពាល់របស់ពលរដ្ឋ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com