ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនភាពកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) នៅចំណតផែកុងតឺន័រLM 17

រាជធានីភ្នំពេញ : រសៀលថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនភាពកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) នៅចំណតផែកុងតឺន័រLM១៧ ដែលស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

កម្មវិធីទស្សនកិច្ចនេះគឺធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងវត្តមានតំណាងមកពី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ស្តីពីអាជីវកម្មនិងវឌ្ឍនភាពរបស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ក)។

កម្មវិធីទស្សនកិច្ចនេះបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ប្រកបដោយលទ្ធផលគួរជាទីគាប់ចិត្ត។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com