ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជឿតាមគ្រូអោយនាំកូនស្រីទៅដោះអំពើដូចនាំកូនទៅអោយគ្រូរំលោភ..

. (ខេត្តកណ្តាល):…គ្រូដោះអំពើកំហូចម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាចន្លោះម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ នៅចំណុចលើផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះយឿន យឿ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរជាគ្រូដោះអំពើ មានទីលំនៅភូមិ ឃុំ ខាងលើ និងមានប្រពន្ធ កូន៣នាក់។ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅនឹងផ្ទះ។ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ កខគឃង អាយុ១៥ឆ្នាំ “សិស្ស” ជាកូនកំព្រាឪពុកបានលែងលះគ្នាជាមួយម្តាយឈ្មោះ មុំ សួន អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ដោយម្តាយក្មេងស្រីរងគ្រោះឈ្មោះ មុំ សួន គាត់មានជំងឺ ហើយបានអោយកូនស្រី(ជនរងគ្រោះ)ជូនទៅអោយគ្រូ(ជនសង្ស័យ)មើល។ដោយគ្រូប្រាប់ថា គាត់ត្រូវអំពើគេត្រូវមកដោះអោយបានទៀងទាត់ ហើយកុំភ្លេចត្រូវនាំកូនស្រី(ជនរងគ្រោះ)មកដោះអំពើផង បើមិនដូច្នេះទេអំពើនឹងឡងទៅលើកូនជាក់ជាមិនខានឡើយ។លុះនៅថ្ងៃកើតហេតុខាងលើម្តាយឈ្មោះ មុំ សួន ក៍បាននាំកូនស្រីមកអោយគ្រូដោះអំពើតាមការណែនាំរបស់គ្រូកំហូចនេះដែរ។ពេលនោះជនសង្ស័យបានអោយម្តាយនិងកូនឡើងទៅលើផ្ទះ ដោយតម្រូវអោយក្មេងស្រីរងគ្រោះដោះសម្លៀកបំពាក់ចេញ ដូរទៅចងពង់សារុងអង្គុយអោយគ្រូប្រសិទ្ធិ។រីឯម្តាយជនរងគ្រោះគ្រូអោយអង្គុយចម្ងាយប្រហែល៤-៥ តាំងសមាធិបែរមុខចេញ។ហើយគ្រូក៍ធ្វើសកម្មភាពស្ទាបអង្អែលកេរ្តិ៍និងច្របាច់ដោះរួចរំលោភជនរងគ្រោះបានសម្រេចតែម្តង ដោយគំរាមមិនអោយស្រែកបើមិនដូច្នោះទេអំពើនឹងកាច់ស្លាប់ទាំងក្រួសារ។ក្រោយកើតហេតុក្មេងរងគ្រោះពុំបានប្រាប់ម្តាយទេ។ដោយពិបាកក្នុងចិត្តទ្រាំនិងការឈឺចាប់មិនបាន រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ ទើបក្មេងស្រីរងគ្រោះដាច់ចិត្តរៀបរាប់ប្រាប់ម្តាយទាំងទឹកភ្នែក។ក្រោយពីកូននិយាយប្រាប់រឿងនេះភ្លាម ម្តាយឈ្មោះ មុំ សួន ក៍បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ធាននគរបាលស្រុកលើកដែក។បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ សមត្ថកិច្ចនគរបាលជំនាញក៍បានចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ធាននគរបាលស្រុក។ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ លោក អាំ ធូ អធិការស្រុកបានប្រាប់អោយដឹងតាមតាមទូរស័ព្ទថា ជនសង្ស័យកំពុងបន្តនីតិវិធីនៅអធិការស្រុក មិនទាន់បានបញ្ជូនទៅខេត្តទេ ប្រហែលជាថ្ងៃស្អែកទី១៥ តុលា បានបញ្ជូនទៅ។ចំណែកក្មេងស្រីរងគ្រោះ ក៍បានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យខេត្តរួចរាល់ហើយ តែលទ្ធផលរយ៉ាងណានោះរូបលោកពុំទាន់បានដឹងឡើយ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com