ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ផ្លូវក្រាលគ្រួសក្រហមប្រវែងជាងបួនគីឡូម៉ែត្រមួយខ្សែ កំពុងសាសង់ឡើងគ្រោមប្រធានបទ គម្រោងអភិវឌ្ឈន៍ ឃុំ វ៉ើនសៃ

ខេត្តរតនគិរី: ផ្លូវក្រាលក្រួសក្រហមមួយខ្សែខាងក្រោយភូមិវុើនសៃ ដែលបានតភ្ជាប់ពីផ្លូវចាស់សាងសង់ហើយ កាលពីឆ្នាំ2018ខាងក្រោយសាលាឃុំវុើនសៃ ឆ្ពោះទៅភូមិបានម៉ៃឬហៅថាភូមិថ្មីស្ថិតក្នុង ភូមិវុើនសៃ ឃុំវុើនសៃ ស្រុកវុើនសៃខេត្តរតនគិរី បាននិងកំពុងចាប់ផ្តើមរៀបចំត្រាស់សេ កៀរ តាមទំម្រង់ផ្លូវបត់បែន។

លោក ទី ផល្លី មេឃុំ វុើនសៃកាលពីព្រឹកថ្ងៃទី14 ខែតុលា ឆ្នាំ2020អោយព្រះនរាយណ៍ដឹងថា គម្រោងអភិវឌ្ឈន៍របស់ ឃុំបានសាងសង់ផ្លូវថ្មីមួយខ្សែនេះប្រវែងជាងបួនគីឡូម៉ែត្រស្មើ(4.250ម៉ែត្រ) ហើយទទឹងប្រាំមួយម៉ែត្រ( 6ម៉ែត្រ) ចំណាយថវិកាដេញថ្លៃសម្រេចឲ្យសាងសង់ ស្មើជាង169លានរៀល លើថវិកា182លានរៀលគម្រោងដែលបានដាក់អោយដេញថ្លៃ
ក្នុងប្រវែងផ្លូវត្រូវសាងសង់ជាងបួនពាន់ម៉ែត្រនេះ ។ ផ្លូវនេះ
បែងចែកចំនួនពីរទីតាំងរួមមាន%
.(1)ចាប់សាងសង់ពីខាងក្រោយសាលាឃុំឆ្ពោះទៅភូមិបានម៉ៃ ជាងមួយគីឡូម៉ែត្រ។
.(2)ចាប់ពីភូមិកាឡាន់ឆ្ពោះទៅភូមិបាក់កែ
ដែលមានប្រវែងជាង បីគីឡូម៉ែត្រ។
@.លោកមេឃុំបញ្ជាក់បន្ថែម ថា :ឃុំវុើនសៃមានចំនួន6ភូមិរួមមាន%
.ភូមិ វុើនសៃ/.ភូមិថ្មី/.ភូមិកាឡាន់/.ភូមិកងណក/.ភូមិអុីទូបនិង/.ភូមិបាក់កែ។
.មាន882គ្រួសារ
.ប្រជាពលរដ្ឋសរុបរួម4471នាក់.
.ស្រី2214នាក់
.ប្រុស.2257នាក់.។ ជាចុងក្រោយលោកមេឃុំ វុើនសៃ ទីផល្លីបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមជួរមាត់ទន្លេសូមអោយមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានទាំងអស់គ្នានៅផលប៉ះពាល់ដំណាំផ្សេងៗដែលនៅតាមដងអមសង្ខាងផ្លូវ ដូចជា% ដើមស្វាយ ដើមក្រូច ដើមដូង។ល។
នៅក្នុងឆ្នាំ2021ខាងមុខនេះលោកកំពុងធ្វើសំណើរសុំអភិវឌ្ឈន៍មូលនិធិរបស់ឃុំដើម្បីជួសជុលផ្លូវក្រាលក្រួសក្រហមជួរមាត់ទន្លេបន្តទៀតដែលមានប្រវែងជាង10គីឡូម៉ែត្រដោយតភ្ជាប់ពីភូមិកងណក ទៅជាប់និងភូមិប៉ាក់កាឡាន់តែម្តង៕ រាយការណ៍ពីស្រុកវុើនសៃ
ខ្ញុំបាទ លីវណ្ណះ Pntv ទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com