ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បងប្អូនស្រី៦នាក់ បានសុំសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធ៌ម ខណៈដែលដីស្រែរបស់ពួកគាត់១កន្លែងយកទៅបញ្ជាំបែរជាម្ចាស់បំណុលលួចក្លែងឯកសារថាលក់ផ្តាច់ ហើយពួកគាត់ទៅតុលាការខេត្តព្រៃវែងរហូតដល់តុលាការកំពូលកាត់ក្តីអោយចាញ់

(ខេត្តព្រៃវែង)៖ប្រជាពលរដ្ឋ១គ្រួសារមានបងប្អូនចំនួន៦នាក់ រស់នៅក្នុងភូមិរកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានរៀបរាប់ អោយដឹងកាលពីសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះថា ពួកគាត់មាន

ដីស្រែ១កន្លែងដែលរដ្ធអំណាចបានចែកអោយគ្រួសារគាត់តាំងពីឆ្នាំ១៩៧៩មកដោយមានលិខិតបញ្ជាក់កាន់កាប់ដីធ្លីត្រឹមត្រូវពីអាជ្ញាធរមូលដ្ធាន សម្រាប់របបបងប្អូនរបស់ពួកគាត់ទាំង៦នាក់ដែលមិនទាន់បែងចែកគ្នាឡើយ។តែដោយសារគ្រួសារគាត់មានជីវភាពខ្វះខាតនៅក្នុងឆ្នាំ២០១០ក៍បានទៅខ្ចីលុយពីឈ្មោះ ឆន សឿន ត្រូវជាប្តី និងប្រពន្ធឈ្មោះ នង សឿន ដែលជាអ្នកមានទ្រព្យធន់រស់នៅភូមិ ឃុំជាមួយគ្នានូវទឹកប្រាក់ចំនួន៦៥០០ដុល្លា ដោយបានដាក់ដីស្រែទំហំប្រហែល៧០អានោះបញ្ចាំអោយគេ ទើបគេអោយលុយខ្ចី ដោយកុងត្រារយៈពេល៦ឆ្នាំ ដែលនិយាយគ្នាពុំមានបង់ការប្រាក់ទេ ដោះដូរអោយភាគីម្ចាស់បំណុលបង្កបង្កើនផលដំណាំស្រូវនៅលើដីនោះ ដោយរក្សាប្រាក់ដើមនៅដដែល ហើយសងតាមដំណាក់កាល។ក្រោយមកគ្រួសារគាត់ក៍បានសង់លុយទៅម្ចាស់បំណុលជាបន្តបន្ទាប់វិញដែលមិនបានចុះថ្ងៃ ខែអស់ចំនួន១៥០០ដុល្លាហើយ។ដូច្នេះលុយខ្ចីនៅសល់តែ៥០០០ដុល្លារប៉ុណ្ណោះ។បន្ទាប់មកទៀតរូបគាត់កូនបំណុលឈ្មោះក៏បានចេញទៅរកការងារចំណាក់ស្រុកធ្វើ ដើម្បីរកលុយមកដោះបំណុលគេ។ប៉ុន្តែខណៈពេលកូនបំណុលឈ្មោះ ហុីង សុីម នៅធ្វើការងារចំណាក់ស្រុកឆ្ងាយ បែរជាម្ចាស់បំណុល២នាក់ប្តីប្រពន្ធឈ្មោះ សឿន សឿន បានអោយកូនមកហៅបងរបស់គាត់(កូនបំណុល)ឈ្មោះ ហ៊ីង ជីន ដែលគាត់នៅចាំផ្ទះនិងគាត់មិនចេះអក្សរអោយទៅផ្តិតមេដៃ ដោយប្រាប់ថា ផ្តិតមេដៃដើម្បីខ្ចីលុយធនាគារអោយរួច។ពេលនោះ ឈ្មោះ ហ៊ីង ជីន ឮថាផ្តិតមេដៃយកលុយធនាគារ និងស្របពេលដែលខ្លួនកំពុងខ្វះខាតផង ក៏បានប្រាប់ម្ចាស់បំណុលថា បើយកលុយធនាគារបានអោយគាត់ខ្ចីបន្ថែមចំនួន៥០០ដុល្លាទៀតមក ដើម្បីទិញម៉ូតូអោយកូន ទើបយល់ព្រមជាមួយគ្នាផ្តិតមេដៃអោយ។ប៉ុន្តែតាំងពីផ្តិតមេដៃរួចមក គឺស្ងាត់ឈឹង លុយក៏មិនបានរហូតដល់ឆ្នាំ២០១៣ កូនបំណុលមានការសង្ស័យក៏បានទៅសួរនាំពីរឿងនេះ ស្រាប់លិចចេញនូវឯកសារទិញលក់ផ្តាច់ដីពួកគាត់ទៅវិញ។

សូមស្តាប់សំដីរៀបរាប់របស់បងប្អូនស្រីទាំង៦នាក់។

 

ចំណែកលោក នេត នឿន មេឃុំរកា
ក៏បានផ្តល់បទសំភាស ផងដែរ សូមស្តាប់ដូចតទៅ ។

សូមបញ្ជាក់ថាបងប្អូនស្រី៦នាក់ខាងលើក៏បានធ្វើលិខិតដាក់ចូលទៅក្រសួងយុត្តិធ៌មជួយអន្តរាគមន៍ផងដែេ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com